មុខសញ្ញា លួចសកម្មត្រូវ បានជាប់អន្ទាក់ក្រោម កណ្ដាប់ដៃ កំលាំងអធិការនគរបាល ស្រុកក្រគរ

ពោធិ៍សាត់ : ប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ និងដាក់ចេញនូវផែនក្ដៅ មិនអាចលើកលែងបាន នូវករណី មុខសញ្ញា ដែលបានកំពុងធ្វើអោយ សង្គមមាន ភាព ចរលាចល កើតមាន បច្ចុប្បន្ន នៅទូទាំងប្រទេស
ដូចជា ក្មេងទំនើង បងធំ កាប់ចាក់
ចោលួចឆក់ ។ល។

@ យ៉ាងណាមិញ គេឃើញថា: ការពង្រឹងផ្នែក សន្តិសុខ សង្គម នៅក្នង បណ្ដាស្រុក ក្រុង ក្នុងខេត្ត ពោធិ៍សាត់ មានការ រក្សានូវការ ការពារបានទាន់ពេលវេលានូវមុខសញ្ញាខាងលើ
ដោយមានការ រិតបន្តឹង អង្អុលនិងបង្ហាញ ជាប្រចាំ នូវ បញ្ជាផ្ទាល់
ពី លោក ស ថេង នាយឧត្តមសេនីយ៍ទោនៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់

ជាក់ស្ដែង កាលពីថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ កំលាំងនៃអធិការដ្ឋាននគរបាល ស្រុកក្រគរ បានចុះអន្តរាគមន៍ ក្រប៊ួចមុខ សញ្ញា លួចសកម្ម.បាន ចំនួន ៥ នាក់ ក្រោយពី មាន ពាក្ប បណ្ដឹងពីជនរងគ្រោះ ជាពលរដ្ឋ ថា : មានចោលួច គោយន្តកន្រ្តៃ ស្ថិតនៅភូមិទំពាំងរំដេញ ឃុំ ក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍ប៉ូលិស នៃអធិការដ្ឋាន ស្រុកក្រក្រគរ មុខសញ្ញាដែលត្រូវបានក្រប៉ូចមានដូចខាងក្រោម

១/ឈ្មោះ សារិន ណារ៉យអាយុ១៩ឆ្នាំរស់នៅភូមិ កើតហេតុខាងលើ
២/ឈ្មោះនូ សារិន អាយុ៤៧ឆ្នាំរស់នៅភូមិឃុំដូគ្នា
៣/ ឈ្មោះ ភី ភាពអាយុ២៣ឆ្នាំភូមិខ្សាច់ល្អិតឃុំអន្សាចំបក់ ស្រុកក្រគរ
៤/ វ៉ាន វិន អយុ១៦ឆ្នាំនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាចស្រុកក្រគរ
៥/ ឈ្មះ រ៉ុង ដារ៉ាអាយុ២៦ឆ្នាំ នៅភូមិសាស ឃុំអន្សាចំបក់ ស្រុកក្រគរ
បច្ចុប្បន្ន មុខសញ្ញា លួចសកម្មល្បី

ខាងលើ ដោយមានការសម្របសម្រួល ពីឯកឧត្តម ព្រះរាជអាជ្ញាបានបញ្ជូនជនសង្ស័យបន្តតានិតីវិធី ។

ព័ត៌មានដែលជាប់ទាក់ទង