ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន.
(ភ្នំពេញ):នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ វីវ៉ា ប្រាយ (Reva Price) ប្រធាន គណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និង សេដ្ឋកិច្ចអាមេរិក-ចិន និងសហការី នៅសាល ទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការអបអរសាទរចំពោះ លោកជំទាវ ដែលត្រូវបានតែងតាំងជាប្រធាន គណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និង សេដ្ឋកិច្ចអាមេរិក-ចិន សម្រាប់អាណត្តិទី២ ដែល ជាតួនាទីស័ក្តិសមនឹងបទពិសោធន៍ និងស្នាដៃ ជាច្រើនរបស់លោកជំទាវ និងបានសម្តែងនូវ ការអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនង ការទូតរវាងកម្ពុជា និងអាមេរិក ដែលឆ្នាំនេះភាគី ទាំងពីរបានឯកភាពក្នុងការប្រារព្ធកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរខួបដ៏មានអត្ថន័យនេះ។
ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក៏ជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូ សន្ទនាកម្ពុជា-អាមេរិក ឆ្នាំ២០២៤-ឆ្នាំ២០២៧ ដែលតួនាទីនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លើកកម្ពស់ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងរវាង អាស៊ាន និងសហរដ្ឋអាមេរិក។
ជាការឆ្លើយតប លោកជំទាវ រីរ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យ សន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បាន ថ្លែងអំណរគុណចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតជូនលោកជំទាវរ និងសហការី ចូលជួបសម្តែងការគួរសម។ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជា ក្នុងការបន្តការ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអង្គភាព អនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេស ការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការប្រយុទ្ធ ប្រឆាំងបទល្មើសជួញដូរមនុស្ស គ្រឿងញៀន ភេរវកម្ម អំពើជួញដូរផ្លូវភេទ និងការការពារ អនីតិជន ជាដើម៕
ផ្សាយ:ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)