សិក្ខាសាលាឆ្លុះបញ្ចាំងសមិទ្ធផល ស្តីពីការអនុវត្តគម្រោង “ការបន្សំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច នៅតំបន់លំនៅឋានតំបន់ឆ្នេរសមុទ្រនៃ ប្រទេសកម្ពុជា”។
(ខេត្តព្រះសីហនុ):នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីបេីកសិក្ខាសាលាឆ្លុះបញ្ចាំងសមិទ្ធផល ស្តីពីការអនុវត្តគម្រោង “ការបន្សំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច នៅតំបន់លំនៅឋានតំបន់ឆ្នេរសមុទ្រនៃ ប្រទេសកម្ពុជា” ដែលបានរៀបចំឡេីងដោយក្រសួងបរិស្ថាន សហការជាមួយអង្គការក្រៅរដ្ឋាភិបាលUN-HABITAT ក្រោមមូលនិធិបន្សាំរបស់អង្គការ ADAPTATION FUND សិក្ខាសាលានេះរៀបចំឡេីងមានរយ:ពេល២ថ្ងៃ ចាប់ពី ០៨-០៩ ឧសភា នៅក្នុងសណ្ឋាគាររីវ៉ា ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ។
ផ្សាយ:ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)