update៖ ប្រធានអង្គការមូលនិធិអប់រំនៅកម្ពុជា បើករថយន្តដឹកប្រពន្ធនិងកូន ដើម្បីធ្វើភ្នាក់ងារសង្កេតការ ក្នុងការិយាយល័យបោះឆ្នោត ជួបហេតុការណ៍ធ្លាក់រថយន្តនៅកំពង់ភ្លុក
ខេត្តសៀមរាប៖ប្រធានអង្គការមូលនិធិអប់រំនៅកម្ពុជា បើករថយន្តដឹកប្រពន្ធនិងកូន ដើម្បីធ្វើភ្នាក់ងារសង្កេតការ ក្នុងការិយាយល័យបោះឆ្នោត បានជួបហេតុការណ៍ធ្លាក់រថយន្ត។
នេះបើយោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកប្រាសាទបាគង។ ហេតុការណ៍បានកើតឡើង នៅថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី23 ខែកក្កដា ឆ្នាំ2023 នៅវេលាម៉ោង៦និង០០ នាទី ត្រង់ចំណុចទំនប់៧៨ ស្ថិតនៅភាគខាងជើងកញ្ចុសឈ្មោះ ក្តី ភេទប្រុស ចំងាយប្រហែល១០០ម៉ែត្រ ពីកញ្ចុសឈ្មោះ ក្តី។
របាយការណ៍បានបន្តថា ករណីនេះរថយន្តម៉ាក ហាយឡែនឌ័រព័ណ ទឹកប្រាក់ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង។ អ្នកបើកឡាន ឈ្មោះ ស្រី សំបូរ ហៅ បញ្ញា ភេទប្រុស ប្រធានអង្គការមូលនិធិអប់រំនៅកម្ពុជា និង ប្រពន្ធ ឈ្មោះ ឡេង សៃវង្ស និងកូនស្រី ៣នាក់ ប្រុស ១នាក់ រស់នៅភូមិល្វាឃុំត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប។
របាយការណ៍បានបន្តថា អ្នកបើកបរខាងលើធ្វើដំណើរមក ឃុំកំពង់ភ្លុក ដើម្បីធ្វើភ្នាក់ងារសង្កេតការក្នុងការិយាយល័យបោះឆ្នោត ក៏បានជួបហេតុការណ៍តែម្ដង។ ទោះជាយ៉ាងណា ក៏ជាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់ ដោយអ្នកទាំង៤ មិនមានគ្មានគ្រោះថ្នាក់អ្វីទេ៕