ទីបំផុត ! លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ចូលខ្លួនមកបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តកំពតហើយ ពាក់ពន្ឋ័ប្រពន្ឋបង្ហោះថាបានប្រើអំពើហឹង្សាលើខ្លួន !

ភ្នំពេញ ៖ លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ចូលខ្លួនមកបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តកំពតហើយ ! នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត នៅវេលាម៉ោង៤និង០៥នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។

លោកស្នងការថា, សូមអរគុណលោក គឹម បញ្ញា ដែលបានមកដល់អធិការក្រុងកំពត ដើម្បីបំភ្លឺករណីហឹង្សារលើភរិយា។

មុនដំបូង ដែលមិនទាន់ចូលខ្លួន លោកស្នងការបានបង្ហោះថា, សូមអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មកបំភ្លឺករណីហឹង្សារលើភរិយានៅស្នងការដ្ឋាននគរបាលខេត្តកំពតដោយខ្លួនឯង ឬអោយសមត្ថកិច្ចទៅអញ្ជើញលោកដោយផ្ទាល់។

ការចូលខ្លួននេះ បន្ទាប់ពីភរិយាបានបង្ហោះមុននេះប៉ុន្មានម៉ោងថា, នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ នឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប នឹងvideo ទាំងនេះដើម្បី អោយបងប្អូននឹងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំ ផង សូមបងប្អូនជួយគិតមើលថា តើទង្វើហឹង្សាបែបនេះវាសំនឹង ជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ) 🙏🏻🙏🏻

ហេតុដូចនេះ សូមបងប្អូនអ៊ុំពូមីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រៀបនឹង ជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ 🙏🏻🙏🏻។ នាងខ្ញុំ សូមអរគុណ 🙏🏻។
ចំពោះការបកស្រាយយ៉ាងណានោះ សូមបន្តតាមដាននៅពេលក្រោយ
..៕

ព័ត៌មានដែលជាប់ទាក់ទង