តើលោកជួងសោភា នាយខណ្ឌរដ្ឋបាលជថ្នាំសន្ដំលផលរវល់ទៅណា ទើបបណ្តាលឲ្យបទល្មើសនេសាទជាច្រើន កើតមាននៅដែនសមត្ថកិច្ចរបស់លោក បែរជាគ្មានការបង្ក្រាបអញ្ចឹង ឬមួយលោកត្រូវរបស់គេហើយ ។

(បាត់ដំបង ) _ បទល្មើសនេសាទជាច្រើនកន្លែង កំពុងតែប្រព្រឹកយ៉ាងអនាធិប្បតេយ្យជ្រកក្រោមម្លប់ដ៏ត្រជាក់នៅទឺកដីខេត្ត បាត់ដំបង តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បាបឲ្យដឹងថា បទនេសាទពីមួយឆ្នាំ ទៅមួយឆ្នាំ ពុំដែលឃើញលោកជួងសោភានិងស្ថាប័នពាក់ព័ន្ធចុះទៅធ្វើការបង្ក្រាបសោះឡើយ មានត្រឹមតែចុះប្រមូលយកផលប្រយោជន៍តែប៉ុណ្ណោះ ។

ជាក់ស្តែងនៅក្នុងស្រុកឯកភ្នំ ឃុំព្រៃចាស់ ភូមិព្រៃចាស់ ភូមិបាក់ព្រា និងឃុំកោះជីវាំង ដំបន់ឡូលេខ២ ជាពិសេស ឡូលេខ៦ នឹងឡូលេខ៩ _ ជាក់ស្តែងនៅក្នុងឡូលេខ៦ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង _

ទីតាំងបទល្មើសបរណារ៉ាវនៅចំណុចបឹងក្សីស្ថិតនៅក្នុងឡូលេខ៦ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅមានចំណុចជាច្រើនទៀត (ល ) ។

ម្ចាស់បរណារ៉ាវទី១ _ (ឈ្មោះ អាត ) ទី២ឈ្មោះ_ (ជ្រេស) មានអស័យដ្ឋានរស់នៅភូមិ ឃុំ ខាងលើនេះ ទាំងពីរឈ្មោះនេះជាអ្នកប្រព្រឹត្តបទដ៏ធំមួយ ហើយរបាំងនរណារ៉ាវមានប្រវែងរហូតដល់ជិត២០០០ ម៉ែត្រឯណោះ ក៏ប៉ុន្តែ លោក ជួងសោភា ហាក់បីដូចមើលមិនឃើញទល់តែសោះ ពាក់ព័ន្ធនឹងបទល្មើសដ៏ធំបែបនេះ អង្គភាពសារព័ត៌មាន អាស៊ានដេលី (ASIAN DAILY NEWS) និងអង្គភាពព័ត៌មានផ្សេងទៀត បានជូនដំណឹងទៅលោកសឿម ប៊ុន រិទ្ធិ អភិបាលរងខេត្តបាត់ដំបង លោកបានទទួលរួចហើយ តែមិនទាន់បានឃើញជំនាញនឹង អញាធពាក់ព័ន្ធចុះទៅបង្ក្រាបសោះឡើយ ។

សូមបញ្ជាក់ផងដែរថា ស្រុកដែលនៅជាប់មាត់បឹងទន្លេសាបនៃខេត្តបាត់ដំបង រួមមានស្រុកចំនួន៣ ក្នុងនោះ មានស្រុកឯកភ្នំ _ ស្រុកសង្កែនិងស្រុកមោងឫស្សី តាមការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅទីនោះ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា បទល្មើសនេសាទនៅស្រុកទាំងបីនោះ មានរហូតដល់រាប់ពាន់កន្លែងឯណោះជារៀងរាល់ឆ្នាំ ។

ក្នុងរដូវទឹកឡើងនឹងរដូវទឹកស្រក រីងតាម ច្រលងដងអូរ ព្រែកបឹងបួរ គេសង្កេតឃើញថាមានបទល្មើសឆក់ត្រីនិងបូមបាចយ៉ាងអនាធិបតេយ្យនៅក្នុងតំបន់អភិរក្សជាច្រើនកន្លែង តែមិនឃើញលោក ជួងសោភា តួនាទីខណ្ឌរដ្ឋបាលជលផលអើពើនឹងខ្វល់ខ្វាយសោះឡើយ តាមការសន្និដ្ឋានពីប្រជាពលរដ្ឋរស់នៅទីនោះបានបង្ហើបប្រាប់ឲ្យដឹងថា ប្រហែលជា លោកជួងសោភាដេកចាំប្រមូលលុយហើយមើលទៅ ទើបគ្មានការបង្ក្រាបនោះ ។

( សូមបញ្ជាក់) គ្រប់បទល្មើសទាំងអស់ សុទ្ធតែស្គាល់លោកជួងសោភាគ្រប់ៗគ្នា

ដូច្នេះអង្គភាពសារព័ត៌មាន អាស៊ានដេលី (ASIAN DAILY NEWS) មានខ្ញុំបាទ សុខសារ៉ាន់ តួនាទី ជាប្រធានទីភ្នាក់ងារ សារព័ត៌មាន សាខាខេត្តបាត់ដំបង សូមគោរពជូនតំណឹងនេះ ទៅលោក ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នឹងលោកអភិបាលរងខេត្ត លោកសឿមប៊ុនរិទ្ទ មេត្តាជួយមើលផង ជាពិសេស សូមគោរពជូនសម្តេច អគសេនាបតីតេជោ សូមលោកឪពុកជ្រាបជាព័ត៌មាន ដោយសារតែមានមន្ត្រីខិលខូចមួយចំនួនគិតតែប្រយោជន៍ផ្ទាល់ខ្លួន

បើទុកឲ្យមន្ត្រីទាំងនេះគ្រប់គ្រងបន្តទៀតនោះ

ច្បាស់ជារលាយហិនហោចធនធានធម្មជាតិអស់ហើយ ។ បើសិនព័ត៌មាននេះមិនពិតយ៉ាងណានោះ ខ្ញុំបាទរងចាំទទួលការបកស្រាយពីសំណាក់ថ្នាក់ដឹកនាំនិងជំនាញជលផលរាល់ម៉ោងធ្វើការ ។ សូមទាក់ទងមកលេខទូរស័ព្ទខ្ញុំបាទដូចតទៅនេះ

088 246 6789 / 095 85 99 44

រាយការណ៍ពីខ្ញុំ សុខ សារ៉ាន់ តួនាទី ប្រធានទីភ្នាក់ងារសារព័ត៌មាន អាស៊ានដេលី ប្រចាំខេត្តបាត់ដំបង

ព័ត៌មានដែលជាប់ទាក់ទង