សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត​ និងលោកជំទាវ​បណ្ឌិត​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ.

 

(ភ្នំពេញ)​:សម្តេច​ធិបតី​ នាយករដ្ឋ​មន្រ្តី​: អគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទទឹងប្រវែង៧.៥ម៉ែត្រ បណ្តោយប្រវែង

៣៦ម៉ែត្រ កម្ពស់៥ជាន់ មានចំនួន៣០បន្ទប់ ដោយក្នុងបន្ទប់នីមួយៗ មានបំពាក់គ្រែកម្ពស់ ៣ថ្នាក់ ចំនួន២ សម្រាប់និស្សិតអាចស្នាក់នៅបានចំនួន៦នាក់ ដោយសរុបជារួមអាចឱ្យនិស្សិតស្នាក់នៅបានចំនួន១៨០នាក់ ។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការនិងសាសនា ដែលបានចូលរួមចំណែកក្នុងបេសកកម្មអប់រំ មនុស្សធម៌ និងការផ្សព្វផ្សាយ ចូលរួមជំរុញលើកកម្ពស់ធនធានមនុស្សតាមរយៈការអប់រំដោយយកចិត្តទុកដាក់ទាំងបព្វជិត និងគ្រហស្ថ ដោយមិនប្រកាន់និន្នាការនយោបាយ ការរើសអើង និងជំនឿសាសនា ។

 

ផ្សាយ​:ថ្ងៃសុក្រ ទី៩ ឧសភា ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ ​វាសនា(Harry​VS)​

 

 

 

 

 

 

 

ព័ត៌មានដែលជាប់ទាក់ទង