គម្រោងស្ថាបនាផ្លូវបេតុង​ ចំនួន៨ខ្សែ​ ស្ថិតនៅក្នុងសង្កាត់ទាំងបួន​ នៃក្រុងព្រះសីហនុ ត្រូវបាន​ប្រកាស​ដាក់អោយ​ដេញថ្លៃ.

(ខេត្ត​ព្រះសីហនុ)​:នៅ​ព្រឹកថ្ងៃ​ទី៩ ខែឧសភា​ ឆ្នាំ២០២៥​ លោក​ ឃាង​ ភារម្យ​ នាយកទីចាត់ការ​ផែនការវិនិយោគសាលាខេត្ត​ព្រះសីហនុ​ បានអញ្ជេីញ​ចូលរួមដឹកនាំក្នុងពិធីបេីកគម្រោងដេញថ្លៃមូលនិធិសង្កាត់ស្ថាបនាផ្លូវបេតុងចំនួន ៨ខ្សែ ក្នុងសង្កាត់ទាំងបួន នៃ​ក្រុងព្រះសីហនុ​ នៅក្នុងសាលប្រជុំរបស់សាលាក្រុងព្រះសីហនុ​ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់៤ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ស្មៀន​ ចៅសង្កាត់ទាំងបួន មន្ត្រី​រដ្ឋបាល​សាលាក្រុង​ព្រះសីហនុ​ តំណាង និងម្ចាស់គំរោងផ្ទាល់ជាច្រេីនរូប.

ជាលទ្ធផលក្រោយប្រកាសដាក់អោយដេញថ្លៃរួចមកមានក្រុមហ៊ុនទទួលម៉ៅការដេញថ្លៃធំចំនួន៣ ទទួលបានសិទ្ធិក្នុងគម្រោងខាងលេីនេះទីមួយបានទៅលេីលោក ម៉េង​ ឡាស្កា​ ម្ចាស់ក្រុមហ៊ុន​ ម៉េង ឡាស្កា​ Co.,​LTD.​ ​ទីពីរបានទៅលេីលោក​ ហម​ សុខ​ ម្ចាស់ក្រុមហ៊ុន សុខ​ ស្រីមុំ និងទីបីគឺ​ ស៊ន​ ង៉ែត​ ដោយឡែកបន្ទាប់ពីទទួលសិទ្ធិក្នុងការ

ដេញថ្លៃស្ថាបនាផ្លូវបេតុងនេះរួច តំណាងក្រុមហ៊ុននីមួយៗបានឡេីងធ្វេីការប្តេជ្ញាចិត្តនឹងធ្វេីអោយគ្រប់ស្តង់ដារតាមលក្ខខណ្ឌបច្ចេកទេស បទដ្ឋានដូចដែលមានចែងក្នុងកិច្ចសន្យា

ទន្ទឹមនឹងនោះលោក ឃាង​ ភារម្យ​ នាយកទីចាត់ការផែនការវិនិយោគខេត្តព្រះសីហនុ​ ក៏បានមានមតិផ្តាំផ្ញេីដល់ក្រុមហ៊ុនទាំងអស់ត្រូវតែធ្វេីល្អប្រសេីរ​ ជោគជ័យស្របតាមនីតិវិធី​ដេញថ្លៃ.លោកក៏បានស្នេីរសុំដល់បងប្អូនដែលមានសំណង់ក្នុងមូលដ្ឋានដែលសង់ចូលក្នុងចំណីផ្លូវរដ្ឋមេត្តាយោគយល រុះរេីសដេីម្បីទុកលទ្ធភាពអោយក្រុមហ៊ុនធ្វេីការស្ថាបនាអោយបានរលូន.

លោកក៏បានផ្តាំផ្ញេីដល់ចៅសង្កាត់ត្រូវចាត់មន្ត្រីរបស់ខ្លួនចុះពិនិត្យរាល់ពេលដែលគ្រប់ហ៊ុនកំពុងសាងសង​ ហេីយក្រុមហ៊ុនត្រូវមានភាពស្មោះត្រង់ បេីមានបញ្ហាមិនប្រក្រតីណាមួយត្រូវរាយការណ៍មកសង្កាត់ឫក៏សាលាខេត្ត ហេីយបេីមិនគោរពកិច្ចសន្យាខុសស្តងដារ​ បច្ចេទេស​ក្រុមហ៊ុននឹងត្រូវបានបញ្ចប់កិច្ចសន្យា.

 

ផ្សាយ​:ថ្ងៃទី​៩ ខែឧសភា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ វាសនា​(Harry​VS)

 

 

 

ព័ត៌មានដែលជាប់ទាក់ទង