ប្រជាពលរដ្ឋជាច្រើនគ្រួសារបាន អរគុណឯកឧត្តម ដួង តារា ដែលបានដោះស្រាយបញ្ចប់វិវាទដោយភាគីវិវាទយល់ព្រមបញ្ចប់ដោយការធ្វើសម្បទានឲ្យគ្នាទៅវិញទៅមកដោយផ្អែកលើគោលការណ៍ឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី
វិវាទរវាងភាគី (ក)ឈ្មោះ ឡុង សុងពីវ និង ឈ្មោះ ស៊ាប រ៉ានី និងភាគី(ខ)ឈ្មោះ ព្រហ្ម ដារ៉ា ត្រូវបានបញ្ចប់ទាំងស្រុងដោយស្នាម ញញឹមនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ នេះក្រោមការដោះស្រាយសម្របសម្រួលរបស់ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី
ជាគោលការណ៍ដោះស្រាយគូភាគីយល់ព្រម និងព្រមព្រៀងធ្វើលិខិតសះជាបញ្ចប់វិវាទ ដោយសម្បទានឲ្យគ្នាទៅវិញទៅមកដើម្បីបញ្ចប់វិវាទរវាងគ្នា និងគ្នា លើដីផ្លូវសាធារណៈដែលមានទីតាំងស្ថិតនៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យដោយ ភាគី(ក)ឈ្មោះ ឡុង សុងពីវ និង ឈ្មោះ ស៊ាប រ៉ានី បានយល់ព្រមនិងព្រមព្រៀងបរិច្ចាគប្រគល់ដីទំហំ ៤ម៉ែត្រ×១០០ម៉ែត្រ ជូនទៅភាគី(ខ)ឈ្មោះ ព្រហ្ម ដារ៉ា តំណាងប្រជាពលរដ្ឋសម្រាប់យកដីនេះធ្វើជាផ្លូវសាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋអាស្រ័យផលធ្វើដំណើរ
ភាគីវិវាទទាំងសងខាងបានទទួលយកនូវការដោះស្រាយប្រកប ដោយភាពឈ្លាសវៃរបស់ឯកឧត្តម ដួង តារា ដោយការពេញចិត្ត ស្នាមញញឹម និងភាតរភាពជានិរន្តរ៍ ក្រោមគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
បងប្អូនប្រជាពលរដ្ឋ និង ដៃគូវិវាទពិតជាសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានចាត់មន្ត្រីល្អដូចជាឯកឧត្តម ដួង តារា ចុះមកធ្វើការដោះស្រាយនូវវិវាទដែលចំណេញទាំងពេលវេលា ចំណេញទាំងថវិកា ឈ្នះឈ្នះទាំងអស់គ្នា ពិសេសបាននូវសមិទ្ធផលផ្លូវទំហំ ៤ម៉ែត្រ×១០០ម៉ែត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើការអាស្រ័យផលធ្វើដំណើរផងដែរ។
បងប្អូនប្រជាពលរដ្ឋក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីវិវាទផងដែរដែលយល់ព្រមសម្បទានដីផ្ទាល់ខ្លួនសម្រាប់ធ្វើជាផ្លូវឲ្យបងប្អូនធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូន ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ
យើងចូលរួមអាណិតស្រលាញ់បង ប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្រប់ទីកន្លែងដោយគ្មានការរើសអើងក្រោមដំបូលសន្តិភាពតែមួយ អរគុណសន្តិភាព!!!