កូដករក្រុមហ៊ុនណាហ្គាវើលដ៏ម្នាក់បានរងបួសនៅពេលដែលធ្វើកូដកម្ម”

ភ្នំពេញ÷នារសៀលថ្ងៃទី ២២ខែកក្កដា ឆ្នាំ ២០២២ នេះក្រុមកូដក ជាច្រើននាក់បានចេញមកធ្វើកូដកម្ម ដើម្បីទាមទារនូវលក្ខខណ្ឌការងារមួយចំនួន ពីក្រុមហ៊ុនណាហ្គាវើលដ៏ នៅចំណុចរង្វង់មូលនាគបាញ់ទឹក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងនោះដែរឃើញមានវត្តមានអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចជាច្រើន រារាំងទប់ស្កាត់ បង្ក្រាបលើក្រុម​កូដករ​ណា​ហ្គា​វើលដ៍​(Naga World ) ដើម្បីកុំឲ្យកូដករ ចូលទៅដល់ណាហ្គាវើលដ៏ ការបង្ក្រាបនេះ គឺពេលដែលក្រុមកូដករប្រមាណជាង១រយ(១០០)នាក់ នៅ​តែ​ចេញ​មក​តវ៉ា​ដោយ​មិន​រាថយ ទោះបី​អាជ្ញាធរ​បិទ​ផ្លូវ​រារាំង​ដោយ​រនាំង​ដែក​ និង​ដាក់​ពង្រាយ​កម្លាំង​ ផ្លាស់​ប្ដូរ​គ្នា​មក​ឈរ​យាម​យ៉ាង​តឹងរ៉ឹង​ មិន​ឲ្យ​ក្រុម​កូដករ ចូល​ទៅ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​មុខ​ក្រុមហ៊ុន ។ ​

សមត្ថកិច្ច​ បាន​​រារាំង​ និង​ប្រតាយប្រតប់គ្នារហូតបណ្តាលឲ្យកូដករមួយចំនួនរងរបួសផងដែរ ៕

ព័ត៌មានដែលជាប់ទាក់ទង