តើម្ចាស់ទីតាំងមាន់អនឡាញបានប្រើមន្តអាគមន៍អ្វីបានជាលោកអធិការស្រុកព្រៃកប្បាសមិនហ៊ានបង្ក្រាបឬក៏បានលាភសក្ខារ:ជាថ្នូរមិនឲ្យបង្ក្រាប…..
ខេត្តតាកែវ.នៅថ្ងៃ ០៣ ខែមិថុនាឆ្នាំ២០២២ ពិតណាស់ដូចពាក្យចាស់មួយលោកបានពោលថា បើខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃមិចនិងហ៊ាន ដូចជាល្បែងសុីសងភ្នាល់គ្នាចាក់លុយតាមម៉ាសុីនទូរទស្សន៍អនឡាញជល់មាន់ដែលកំពង់ពេញនិយមដូចជាទីតាំងមួយកន្លែងនេះចឹង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខTK6 ភូមិព្រៃកប្បាស ឃុំព្រៃកប្បាសស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលមានឈ្មោះថា យីយោរ 99 កំពង់តែបើលេងយ៉ាងកក់ក្ដៅ ដោយសារសមត្ថកិច្ចអសមត្ថភាពមិនមានចំណាត់ការបង្រាប់ ព្រោះអីអាចថាបានជាឆ្នាំងបាយរបស់សមត្ថកិច្ច។
មហាជនហួសចិត្តជាខ្លាំងចំពោះសមត្ថកិច្ចរាល់ថ្ងៃអសមត្ថភាពចំពោះការបង្ក្រាបល្បែងស៊ីសងបញ្ជល់មាន់អនឡាញដែលកំពុងតែរីកដុះដាល គេមិនមានឃើញសមត្ថកិច្ចអង្គភាពណាមួយធ្វើការបង្ក្រាបឡើយ តើឲ្យពួកគាត់សង្ឃឹមអ្វីបើមានសមត្ថកិច្ចហើយ ហាក់ដូចជាមិនមាន មានភ្នែកហើយ តែមើលមិនឃើញហាក់បីដូចជាមនុស្សខ្វាក់នេះឬដែលភូមិឃុំសុវត្ថិភាព ទាំង០៩ចំណុច ដែលនាំគ្នាលុបបំបាត់រាល់បទល្មើសផ្សេងៗកុំឲ្យមានហិង្សា ចោលកម្ម ចោរឆក់ ចោរប្លន់ .ល.។
ចំណែកលោក ឡេង ប៊ុនឡុង អធិការនគបាលស្រុកព្រៃកប្បាស ពេលដែលខាងអ្នកសារព័ត៌មានយើងបានធ្វើការខលទៅទំនាក់ទំនងចំពោះទីតាំងល្បែងសុីសងខាងលើនេះដែរ តែគាត់ថា ហ្នឹងឲ្យកំលាំងប៉ុសុិ៍ ចុះទៅមើល តែជាក់ស្តែងគ្មាន នេះគ្រាន់ជាការដោះសារចំពោះអ្នកសារព័ត៌មានតែប៉ុណ្ណោះ លុះដល់ខាងអ្នកសារព័ត៌មានយើងធ្វើការទំនាក់ទំនងទៅជាលើកទី២តែបែរជាគាត់ឆ្លើយពាក្យយ៉ាងខ្លីថាគាត់រវល់ណាស់កុំមើលឃើញតែបទល្មើសអញ្ចឹងសុំបិទភ្នែកខ្លះទៅបើអញ្ចឹងអាចមកជួបខ្ញុំនៅអធិការស្រុក តើគាត់មានគោលបំណងអ្វីចំពោះអ្នកសារព័ត៌មានដែលគាត់ជាអធិការមួយរូបក្នុងការបង្ក្រាបរាល់បទល្មើសផ្សេងៗពេលដែលមានបទល្មើសរាយការជួនដើម្បីសហការជាមួយសមត្ថកិច្ចតែគាត់បែរជានិយាយមកហាក់បីដូចជាខឹងអ្នកសារព័ត៌មានសូមឱ្យអ្នកសារព័ត៌មាននៅកន្លែងហ្នឹងខ្ញុំនឹងទៅជួប