លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលជាពលករទើបវិលត្រឡប់ មកពីប្រទេសថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

(ខេត្ត​កណ្តាល)​: ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលជាពលករទើបវិលត្រឡប់ មកពីប្រទេសថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល នៅសាលប្រជុំសលា ស្រុកកោះធំ។

ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកណ្តាល បានលើកឡើងអំពី ប្រសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន​ សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីប្រកាស ផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯក ឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងការជូនដំណឹង ដល់អាជ្ញាធរខេត្តដែលនៅជាប់ ព្រំប្រទល់ ថៃ រួសរាន់សម្រួល និង ជម្លៀស ពលរដ្ឋ ដែលនូវជាប់ព្រំដែនថៃ ដើម្បីរកទីសុវត្ថិភាព ការពារដែលមានប្រកាណាមួយជាយថាហេតុណាកើតឡើង ដោយមិនដឹង ។

ក្នុងឱកាសចុះសួរសុខទុក នាពេលនោះ ឯកឧត្តម អភិបាលខេត្តក៏បានពាំនាំយកអំណោយ មួយចំនួនដើម្បីចែកជូនប្រជាពលរដ្ឋ ផងដែរ ៕

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណ:អភិបាលខេត្តកណ្ដាល ក៏បានថ្លែងលើកទឹកចិត្តដល់ពលករដែលទេីបមកពីប្រទេសថៃ ស្វែងរកការងារធ្វើនៅក្នុងស្រុក ដែលបច្ចុប្បន្ននេះខេត្តកណ្តាលកំពុងមានតម្រូវការ កំលាំងការងារប្រមាណ ១៥០០០កន្លែង សំរាប់ពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃវិញ ។

សូម​បញ្ជាក់​ថាបងប្អូនពលករខ្មែរដែលទើបវិលមកពីប្រទេសថៃ ចំនួន ៤៣គ្រួសារ ដែលមានទីលំនៅក្នុងស្រុកកោះធំ ខេត្ត​កណ្ដាល​ នៅព្រឹក​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។

 

ផ្សាយ​:ថ្ងៃទី​១៧ ខែមិថុនា​ ឆ្នាំ២០២៥​

រូបថត​:ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ ​វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង