មន្ត្រីរាជការ ២៧រូប របស់ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ត្រូវបានប្រកាសមុខតំណែងគ្រប់គ្រងរចនាសម្ព័ន្ធរដ្ឋបាលក្រុងកំពង់សោម.
(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥រដ្ឋបាលក្រុងកំពង់សោមដឹកនាំដោយលោក នួន ប៊ុនថុលអភិបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ បានរៀបចំ
ពីធីប្រកាសមុខតំណែងគ្រប់គ្រងរចនាសម្ព័ន្ធរដ្ឋបាលក្រុងកំពង់សោម ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ.
ក្នុងពិធីនោះមានមន្ត្រីចំនួន២៧រូប ត្រូវបានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ចេញសេចក្តីសម្រេច ស្តីពីការធ្វើសមាហរណកម្មមន្ត្រីរាជការ ដោយបានការគាំទ្រ និងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តបានរៀបចំសំណើសុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ.
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានចូលរួមអបអរសាទរចំពោះ លោក លោកស្រី ទាំង២៧រូប ដែលត្រូវបានគណៈ
កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)សម្រេចធ្វើសមាហរណកម្មមន្ត្រីរាជការ និងរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងកំពង់ សោម នៃខេត្តព្រះសីហន តាមសេចក្តីសម្រេចលេខ០៥៥ សសរ/គ.ជ.អ.ប ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ។
ឯកឧត្តម អភិបាលខេត្តសង្ឃឹមជឿជាក់ថាលោក លោកស្រីទាំង២៧រូប នឹងប្រើប្រាស់សមត្ថភាព បទពិសោធន៍ក្នុងការចូលរួមដឹកនាំ ចាត់ចែង ដើម្បីអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ឱ្យកាន់តែមានការរីកចម្រើនរួមគ្នាអភិវឌ្ឍក្រុងកំពង់សោម សម្រេចបាននូវសមិទ្ធផល និងស្នាដែថ្មីៗបន្ថែមទៀត។
ជាការឆ្លើយតបទៅ នឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោក-លោកស្រីទាំង២៧រូប បានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖
១-ប្តេជ្ញាស្មោះត្រង់ចំពោះជាតិ មាតុភូមិ លើកកម្ពស់ស្មារតីខិតខំប្រឹងប្រែងយកអស់កំ លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បំរើសេវាសារធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធិផល ប្រកបដោយឆន្ទៈម្ចាស់ការ ភក្ដីភាព សិលធម៌ និងមនសិការវិជ្ជាជីវៈខ្ពស់ ស្របតាមគោលនយោបាយកំណែទម្រង់សាធារណៈរបស់រាជរដ្ឋាភិបាល
២-ប្តេជ្ញាសហការដឹកនាំអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំង គោលការណ៍ដឹកនាំរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្របតាមច្បាប់ លិខិត បទដ្ឋានគតិយុត្តិជាធរមាន
៣-ប្តេជ្ញាខិតខំអនុវត្តរាល់ផែនការ និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត និងក្រុង ឱ្យមាន ប្រសិទ្ធភាព
៤-ប្តេជ្ញាសិក្សាស្រាវជ្រាវក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្តិ និងបច្ចេកវិទ្យានវានុវត្តន៍ស្រប តាមបច្ចេកវិទ្យា ៤.០ និងចំណេះដឹងផ្សេងៗទៀតឱ្យកាន់តែមានភាពរីកចំរើន
៥-ប្តេជ្ញាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវក្រម សីលធម៌ វិជ្ជាជីវៈមន្ត្រីរាជការ ស្របតាមលក្ខន្តិកៈ ដោយឡែកមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
៦-ប្តេជ្ញារក្សាទំនាក់ទំនងល្អ សាមគ្គីភាពផ្ទៃក្នុងរវាងជួរថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ និង មន្ទីរ-អង្គភាពជំនាញនានាក្នុងខេត្ត។
ផ្សាយៈថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)