នាវាទេសចរណ៍ចំនួន 1 គ្រឿង ឈ្មោះ REGATTA សញ្ជាតិ MARSHALL IS LAND បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព។
(ខេត្តព្រះសីហនុ): ព្រឹកថ្ងៃទី 12.06.2025 មាន នាវាទេសចរណ៍ចំនួន 1 គ្រឿង ឈ្មោះ REGATTA សញ្ជាតិ MARSHALL IS LAND បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព។
នាវានេះមានផ្ទុកភ្ញៀវទេសចរណ៍ចំនួន 686នាក់កម/ស្រី 328នាក់, មាន 27សញ្ជាតិ នារិកចំនួន 398នាក់/ស្រី 84នាក់, មាន 39សញ្ជាតិ
+ លក្ខណៈបច្ចេកទេស៖
ប្រវែងបណ្តោយ 180.45 m
ប្រវែងទទឹង 25.46 m
ជំរៅទឹក 6.80 m
នាវានេះមកពីប្រទេស វៀតណាមហេីយគ្រោងត្រឡប់ទៅប្រទេសថៃ វិញនៅវេលាម៉ោង 17:00នាទី ថ្ងៃទី 12.06.2025 ។
-ភ្ញៀវទេសចរណ៍ច្រើនជាងគេគឺ អាមេរិកកាំង 380នាក់
ភ្ញៀវទេសចរណ៍ចេញតាមខេត្តសៀមរាប 4នាក់ ស្រី 2នាក់ មាន 2សញ្ញាតិ
ផ្សាយ:ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)