ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញចូលរួមសិក្ខាសាលា ស្តីពី «ការអនុវត្តគោលការណ៍លើកទឹកចិត្តក្រោម វិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុង ខេត្តព្រះសីហនុ»ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សា ហ៊ីប ទីប្រឹក្សា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ.
(ក្រុងព្រះសីហនុ):ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីពី «ការអនុវត្តគោលការណ៍លើកទឹកចិត្តក្រោម វិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុង ខេត្តព្រះសីហនុ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សា ហ៊ីប ទីប្រឹក្សា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងសិក្ខាសាលានេះដែរក៏មានការអញ្ជេីញចូលរួមសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អភិបាលរងខេត្ត/ក្រុង លោកនាយកទីចាត់ការផែនការវិនិយោគខេត្តព្រះសីហនុ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក-លោកស្រី តំណាងម្ចាស់អគារ និងម្ចាស់សហគ្រាសសរុបប្រមាណជា៣០០នាក់ សិក្ខាសាលានេះ ប្រារឰធ្វេីឡេីងនៅក្នុងBallroom សណ្ឋាគារសុខា ស្ថិតនៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុ.
ជាកិច្ចចាប់ផ្តេីម ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឡេីងមានមតិស្វាគមន៍អង្គសិក្ខាកាមទាំងអស់ដែលបានចូលរួម ឯកឧត្តម អភិបាលខេត្តបានថ្លែងថា ក្រោមការដឹកដ៏ឆ្លាតវៃ និងបុិនប្រសព្វរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចតែងតែគិតគូរ និងជំរុញការអភិវឌ្ឍន៍គ្រប់ខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា ដោយឡែកមានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះដែលទទួលបានការលេីកទឹកចិត្តជាពិសេសក្នុងការអភិវឌ្ឍន៍ ដោយសារតែខេត្តនៅប៉ែកនិរតីមួយនេះមានសក្តានុពលជាច្រេីនដេីម្បីទាក់ទាញអ្នកវិនិយោគិនបរទេស.រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការពង្រីកវិសាលភាពក្នុងគោលបំណងចូលរួម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់សម្តេច ហ៊ុន ម៉ា ណែត ដែលផ្តោតលើវិស័យអាទិភាពចំនួន៥ ក្នុងនោះ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងឈានទៅបង្កើនល្បឿននៃ ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកអនុវត្តដោយ ជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា៕
ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ខេត្តព្រះសីហនុមានផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ផ្លូវទឹកមានកំពង់ផែចំនួន៣ កំពង់ផែកែវផុស ស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយកំពង់ផែក្រុង ព្រះសីហនុ កំពង់អភិវឌ្ឍជាបីដំណាក់កាលឱ្យមានជំរៅទឹក រហូតដល់ ១៧,៥០ម៉ែត្រ នៅឆ្នាំ២០៣០ អាចនិយាយបានថា នាវាដែលធ្វើចរាចរណ៍នៅលើពីភពលោកអាចចូលចតបានគ្រប់ទំរង់ ហេីយផ្លូវអាកាសមានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ អាចចុះចតយន្តហោះ ប្រភេទ 4E ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក។
ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តធានាជូនអ្នកវិនិយោគ នូវការសម្របសម្រួលនីតិវិធី និងការផ្តល់សេវាសាធារណៈ ស្របតាមច្បាប់ ឱ្យបានឆាប់រហ័សប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ការលើកទឹកចិត្ត ការធានា និងការការពារ វិនិយោគ ដោយធានាសន្តិសុខ និងសុវត្ថិភាពជាចម្បង។
ក្នុងសិក្ខាសាលានេះក៏មានបទបង្ហាញរបស់វាគ្មិនពាក់ព័ន្ធនឹងសក្តានុពល និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រមទាំងផ្តល់ពេលវេលា សម្រាប់កម្មវិធីសំណួរ ចម្លើយ ដោយបានធ្វើការបកស្រាយយ៉ាង ក្បោះក្បាយជូនវិនិយោគិន សិក្ខាកាម និងធុរជនផងដែរ។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលា ស្តីពី «ការអនុវត្តគោលការណ៍លើកទឹកចិត្តក្រោម វិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុង ខេត្តព្រះសីហនុ»ក្នុងគោលបំណង ដើម្បីពន្យល់ ខ្លឹមសារលម្អិតអំពីនីតិវិធី នៃការអនុវត្តគោលការណ៍ លើកទឹកចិត្ត ក្រោមវិសាលភាពកម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែច្បាស់ បន្ថែមទៀត ។
ផ្សាយ:ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)