(ទីក្រុងនីស): នារសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការ ក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការ អន្តរជាតិ នៃប្រទេសអូទ្រីស ចូលជួប សម្តែងការគួរសម ក្នុងឱកាសអញ្ជើញ ចូលរួមសន្និសីទលើកទី៣ របស់ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។
ក្នុងឱកាសនៃជំនួប សម្តេចបវរធិបតី បាន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និង ប្រជាជនអូទ្រីសដែលបានចូលរួមចំណែក និងគាំទ្រសកម្មភាពបោសសម្អាតមីន, ការបណ្តុះបណ្តាលធនធានមនុស្ស និង ដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក.)។ សម្តេចបវរ ធិបតីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមាន វិស័យសក្តានុពលជាច្រើនដែលអាចជំរុញ ច្ចសហប្រតិបត្តិការជាមួយគ្នា។
សម្តេច បររធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់ នៃយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយ បានជំរុញឱ្យក្រសួងការបរទេសនៃប្រទេស ទាំងពីរ បន្តពិភាក្សាបន្ថែមទៀតដើម្បីឱ្យ យន្តការនេះបានចេញជារូបរាងក្នុងពេល ឆាប់ៗ ក្នុងគោលបំណងពិនិត្យមើល វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្វែងរកវិស័យនៃកិច្ចសហប្រតិបត្តិកា រថ្មីៗបន្ថែមទៀត។
ជាការឆ្លើយតប, ឯកឧត្តម Sepp Schellhorn បានគូសបញ្ជាក់ពីការបន្ត កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើ វិស័យបោសសម្អាតមីន និងបណ្តុះបណ្តាល ធនធានមនុស្ស។ ក្នុងនោះ, ឯកឧត្តម រដ្ឋលេខាធិការបានបង្ហាញនូវការស្វាគមន៍ ចំពោះអ្នកការទូតវ័យក្មេងកម្ពុជាមក សិក្សាជំនាញការទូតនៅបណ្ឌិត្យសភា ការទូតទីក្រុងវីយែន ប្រទេសអូទ្រីស។ ក្នុងឱកាសនោះដែរ, ឯកឧត្តមក៏បានស្នើ កម្ពុជា គាំទ្របេក្ខភាពរបស់អូទ្រីសជាស មាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សម្រាប់អណ ត្តិ២០២៧-២០២៨។
សម្តេចបររធិបតី និងឯកឧត្តម រដ្ឋលេខាធិការបានបន្តពិភាក្សាអំពីការ ប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ សម្តេចបវរធិបតីបានលើកឡើងពីកិច្ចខិតខំ ប្រឹងប្រែង ជាមួយវឌ្ឍនភាព និងសមិទ្ធផល របស់កម្ពុជាក្នុងការដោះស្រាយការប្រែប្រួល អាកាសធាតុ តាមរយៈការដាក់ចេញ នូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីធានានូវ ចីរភាពបរិស្ថាន, អន្តរកាលថាមពល ជាពិសេសការជំរុញការប្រើប្រាស់ថាមពល កកើតឡើងវិញនៅកម្ពុជា ដែលបច្ចុប្បន្ន សម្រេចបាន ៦២% និងគ្រោងសម្រេចឱ្យ បាន៧០% នៅឆ្នាំ២០៣០៕
ផ្សាយ:ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥
ប្រភព: SPTM
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)