ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំគណៈប្រតិភូទស្សនកិច្ចក្រុមហ៊ុន ធំៗ២កន្លែង ស្ថិតនៅក្នុងទីក្រុងណានជីង ខេត្តជាំងស៊ូ នៃប្រទេសចិន.
(ទីក្រុងណានជីង)នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូអញ្ជើញទស្សនកិច្ចក្រុមហ៊ុនធំ២កន្លែងស្ថិតនៅក្នុងទីក្រុងណានជីង ខេត្តជាំងស៊ូ នៃប្រទេសចិន.
ដំណេីរទស្សន:កិច្ចទី១ គឺក្រុមហ៊ុន China Design Group ជាក្រុមហ៊ុនឌីហ្សាញប្លង់ហេដ្ឋារចនាសម្ព័ន្ធ ឈរលំដាប់ខ្ពស់ជាងគេនៅប្រទេសចិន បន្ទាប់មកដំណេីរទស្សន:ទី២ គឺក្រុមហ៊ុន Jiangsu Expressway Network Operation and Management Co., Ltd ដែលជាក្រុមហ៊ុនរបស់រដ្ឋគ្រប់គ្រងលើសុវត្ថិភាពការ ធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ការគ្រប់គ្រង សុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រង សុវត្ថិភាព នៃការសាង
សង់ហេដ្ឋារចនាសម្ព័ន្ធ ធំៗ គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងផល ប៉ះពាល់ក្រោយពេលដាក់ឱ្យដំណើរការ។
សូមបញ្ជាក់ផងដែរថាដំណេីរទស្សន:របស់គណ:ប្រតិភូខេត្តព្រះសីហនុធ្វេីឡេីង បន្ទាប់ពីបញ្ចប់កិច្ចប្រជុំសំខាន់ៗនៅក្នុងខេត្តអានហ៊ួយកាលពីម្សិលមិញ។
ផ្សាយ:ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥
ប្រភព:លោក ឃាង ភារម្យ(នាយកទីចាត់ការផែនការវិនិយោគខេត្តព្រះសីហនុ)
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)