ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញ ចូលរួមព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និង ពិធីតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្ម ក្នុងស្រុក ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីដ៏ ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅវាលព្រះស្រែភូមិ ឃ្លាំងប្រាក់ សង្កាត់ប្អៀរ ក្រុងកំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង។

(កំពង់ឆ្នាំង)​:នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញ ចូលរួមព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និង ពិធីតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្ម ក្នុងស្រុក ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីដ៏ ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅវាលព្រះស្រែភូមិ ឃ្លាំងប្រាក់ សង្កាត់ប្អៀរ ក្រុងកំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជពិធីមួយដ៏សំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ស្ថិតនៅក្នុងចំណោមពិធីផ្សេងៗទៀតជាច្រើនប្រចាំឆ្នាំ ដែលត្រូវបានចាត់ចូលជាព្រះរាជពិធីបុណ្យទ្វាទសមាស។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រារព្ធធ្វើឡើងក្នុង គោលបំណងផ្សងមើលអំពីប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ “គោឧសភរាជ”។

ម្យ៉ាងទៀតដើម្បីជាការដាស់តឿនក្រើនរម្លឹកដល់ ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្ម ជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សា ពោលគឺរដូវ ធ្វើស្រែចំការបានចូលមកដល់ហើយ។

លទ្ធផលនៃការផ្សងប្រផ្នូលការបរិភោគរបស់គោឧសភរាជ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង។

-ស្រូវបាន៩៥%

-ពោតបាន៩៥%

-សណ្តែកបាន៨០%

 

ផ្សាយ​:ទី១៥ ខែឧសភា ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ ​វាសនា​(Harry​VS)​

 

 

 

 

ព័ត៌មានដែលជាប់ទាក់ទង