នោះពេលនេះទីបំផុតក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានចេញសេចក្តីជូនដំណឹងជម្រាបជូនលោកស្រី ហួយ តារាវី អញ្ជើញចូលប្រជុំពិភាក្សាករណីសំណើស្នើសុំពិនិត្យដោះស្រាយដី ១៦ហិចតា!

រាជធានីភ្នំពេញ: ទីបំផុតការដោះថ្នាក់ក្រោមមិនអាចនឹងទៅរួច ពេលនេះក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានចេញសេចក្តីជូនដំណឹងជម្រាបជូនលោកស្រី ហួយ តារាវី អញ្ជើញចូលប្រជុំពិភាក្សាករណីសំណើស្នើសុំពិនិត្យដោះស្រាយដី ១៦ហិចតា ខណៈដែលបច្ចុប្បន្នមានឈ្មោះម្ចាស់កម្មសិទ្ធិករនៃទ្រព្យអវិភាគពីររួបគឺ (លាង ឃុន និង លាង ម៉េង) អាចគ្រប់ៗគ្នាស្គាល់ថាគឺជាបុគ្គលដែលមានបរមងារជាអ្នកឧកញ៉ាដែលមានក្រុមហ៊ុនច្រើន និងជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅកម្ពុជា) ដែលបានយកគ្រឿងចក្រដឹកអាចម៍ដីមកចាក់ហ៊ុំព័ទ្ធលុបលើផ្ទៃដីដែលបានអាស្រ័យផលដោយមិនទាន់ត្រូវបានដោះស្រាយជាមួយលោកស្រីនៅឡើងទេនោះ! សាធារណៈជនមានសំនួរសួថាតើបញ្ហាដ៏រ៉ាំរ៉ៃមួយនេះនឹងត្រូវដោះស្រាយដោយបិទបញ្ចប់ដែរឬទេ និងអូសបន្លាយដល់ពេលណាដែរ?

បើយោងតាមលិខិតលេខ ៤៦៣ ដនស លអ/ចុះថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់សប្ថស័ក ព.ស.២៥៦៩ ត្រូវថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានចេញលិខុតនៅថ្ងៃនេះដែលមានខ្លឹមសារ និងអត្ថន័យទាំងស្រុងដូចតទៅ:

ព័ត៌មានដែលជាប់ទាក់ទង