លោក នួន ប៊ុនថុល អតីតអភិបាលក្រុងកោះរ៉ុង ត្រូវបានប្រកាសតែងតាំងជាអភិបាលក្រុងកំពង់សោម ក្នុងពិធីប្រកាសដាក់អោយដំណេីរការនូវរដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៥ នេះ
(ខេត្តព្រះសីហនុ) ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រះសីហនុ និង លោក ឯម ភាព អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជា អធិបតីភាពក្នុងពីធីប្រកាសតែងតាំង និងដាក់អោយដំណើរការនូ វរដ្ឋបាលក្រុងកំពង់សោមថ្មី នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥.
ក្នុងពិធីនោះដែរក៏មានការអញ្ជើញពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត/ក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ អង្គភាពពាក់ពន្ធចំណុះរដ្ឋបាលខេត្ត/ក្រុងយ៉ាងច្រើនកុះករ.
ជាកិច្ចបើកកម្មវិធីលោក ហ៊ួត ហ៊ុយ នាយករដ្ឋបាលសាលាខេត្ត ព្រះសីហនុ បានឡើងមានមតិ និងប្រកាសអនុក្រឹត្យ ស្តីពីការផ្ទេរ ភារកិច្ចមន្ត្រីរាជ និងអនុក្រឹត្យ ស្តីពីការទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលទទួលស្គាល់ ដោយប្រមុខរាជរដ្ឋាភិបាល សម្តេចបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា.
ដោយឡែកក្នុងពិធីប្រកាសដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុនេះ លោក នួន ប៊ុនថល អតីត អភិបាលក្រុងកោះរ៉ុង ត្រូវបានប្រមុខរដ្ឋាភិបាលបានប្រកាស តែងតាំងនិងផ្ទេរភារកិច្ចជាអភិបាលក្រុងកំពង់សោម តមតាមអនុ ក្រឹត្យលេខ២២៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការកំណត់ចំនួនអភិបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុក្នុងនោះ
សមាភាពក្រុមប្រឹក្សាក្រុងកំពង់សោមមានចំនួន ១២រូប អភិបាលរងក្រុងកំពង់សោម ៦រូប និងចៅសង្កាត់មានចំនួន ៥រូប.
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ បានអញ្ជើញមានប្រសាសន៍សំណេះសំណាល ក្នុងអង្គពិធីទាំងមូល ក៏ដូចជាផ្តាំផ្ញើដល់មន្ត្រីរាជការ រដ្ឋបាលក្រុង កំពង់សោមទាំងអស់ ធ្វើយ៉ាងណាទប់ស្កាត់នូវអំពើអសកម្ម អបាយមុខទាំងអស់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសត្រូវ លុបបំបាត់អោយអស់នូវល្បែងស៊ីសង ខុសច្បាប់នានាគ្រប់ប្រភេទ និងក្រុមក្មេងទំនេីងអោយអស់ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងស្របតាមគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៦ចំណុច.
ទន្ទឹមនឹងនោះតំណាងក្រុមប្រឹក្សាក្រុងកំពង់សោម ក៏បានឡើងមាន មតិ និងប្តេជ្ញាចិត្ដដូចខាងក្រោម:
១-អនុវត្តភារកិច្ចឱ្យស្របទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន
២-ធានាឱ្យមានគណនេយ្យភាពដោយផ្ទាល់ ចំពោះថ្នាក់លើ និង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
៣-ប្តេជ្ញាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ លុបបំបាត់ល្បែងស៊ីសង ខុសច្បាប់ ក្មេងទំនើងនៅក្នុងមូលដ្ឋាន
៤-សហការចូលរួមដោះស្រាយវិវាទនានា ដែលកើតឡើងក្នុង មូលដ្ឋាន របស់ខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់
៥-រក្សាសាមគ្គីភាពផ្ទៃក្នុងក្នុងជួរក្រុមប្រឹក្សា គណៈអភិបាល និង មន្ត្រីគ្រប់លំដាប់ថ្នាក់
៦-បង្កើតទំនាក់ទំនាក់ទំនងរវាងក្រុមប្រឹក្សា និងគណៈអភិបាល ឱ្យ បានល្អប្រសើរ
៧-អនុវត្តស្របតាមលិខិតបទដ្ឋានគតិយុត្តនានាដើម្បីបំពេញត ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យបារមីដ៏ស័ក្តិសិទ្ធិក្នុងលោក ជាពិសេសបារមីថែរក្សា
៨-ចូលរួមសហការជាមួយអាជ្ញធរគ្រប់លំដាប់ថ្នាក់
៩-ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការបំពេញការងារដែល ថ្នាក់លើប្រគល់ជូន។
១០-ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
១១-ជំរុញ និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅ មូលដ្ឋានឱ្យបានល្អប្រសើរ។
១២-ខិតខំប្រឹងប្រែងចូលរួមចំណែកទាំងកម្លាំង កាយចិត្តដើម្បីសម្រេចបានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាល ទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបររធិ បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា.
សូមបញ្ជាក់ថាការប្រកាសតែងតាំងអភិបាលក្រុងព្រះសីហនុ និង ដាក់អោយដំណើរការនូវរដ្ឋបាលក្រុងកំពង់សោម នៃខេត្ត ព្រះសីហនុ គឺធ្វើឡើងក្រោយការបើកយុទ្ធនាការឃោសនាបោះ ឆ្ពោះជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយរដ្ឋាភិបាលបានសំរេចកាត់យកឃុំសំខាន់ៗចំនួន៥ ក្នុងចំណោមឃុំទាំង១៥របស់ស្រុកព្រៃនប់ មកជាក្រុងកំពង់សោមរួមមាន:
ឃុំរាម,ឃុំបិតត្រាំង,ឃុំអូរឧកញ៉ាហេង,ឃុំអូរជ្រៅ និងឃុំបឹងតាព្រហ្ម.
ផ្សាយៈថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)