ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋក្នុងក្រុង/ខេត្ត ព្រះសីហនុប្រារព្ធពិធីដង្ហែរក្បួនបុណ្យមាឃបូជា

(ខេត្តព្រះសីហនុ): ព្រះសង្ឃ ជូនជី តាជី ពុទ្ធបរិស័ទចំណុះជាងវត្ត រួមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងក្រុងព្រះសីហនុ បាននាំគ្នា ដង្ហែរក្បួនប្រារព្ធព្រះពិធីបុណ្យមាឃបូជា នៅរសៀលថ្ងៃ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ.
មាឃបូជាគឺជាពិធីបុណ្យបែបសាសនាមួយក្នុងបណ្តាបុណ្យធំៗ ទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសមួយចំនួនកាន់ ព្រះពុទ្ធសាសនា និងពុទ្ធសាសនិកជននៅលើសកលលោកតែងតែ ប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ពុំដែលខកខាន។
ពុទ្ធសាសនិក ខ្មែរយើង តែងតែប្រារព្ធធ្វើបុណ្យមាឃបូជានៅគ្រប់ វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកជាការកសាង កុសលដ៏ ថ្លៃថ្លាបំផុតសំរាប់ថ្ងៃអនាគត។
ផ្សាយៈថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
រូបថតៈរដ្ឋបាលខេត្តព្រះសីហនុ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(Harry VS)