នៅព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩

បានចាត់តាំងឲ្យ វរសេនីយ៍ឯក ប៉ិន ខុន មេបញ្ជាការ វរសេនាតូចលេខ២ ចុះសួរសុខទុក្ខ វរសេនីយ៍ទោ អឿ សុខុម មេបញ្ជាការរង វរសេនាតូចលេខ២ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន ។
វរសេនីយ៍ទោ អឿ សុខុម គឺជាអតីតយុទ្ធមិត្តរួមអាវុធ របស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក្នុងសម័យរដ្ឋកម្ពុជា ក្នុងឱកាសនោះដែរ ក្រុមការងារក៏បាននាំយក អង្ករ២ប៉េ ទឹកផ្លែឈើ០១កេស ទឹកសុទ្ធ០១កេស ថវិកា ៦៧០០០០៛ (ហុកសិនប្រាំពីរម៉ឺនរៀល) របស់លោកមេបញ្ជាការជូនដល់ វរសេនីយ៍ទោ អឿ សុខុម ដើម្បីជួយសម្រួលដល់ការព្យាបាលប្រចាំថ្ងៃ ។

ជាមួយគ្នានោះឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានចាត់តាំងក្រុមការងារ នាំយកថវិកា ចំនួន៧០០០០០៛ (ចិតសិបម៉ឺនរៀល) ជូនដល់ លោក គង់ ញាញ់ យោធិនសោធននិវត្តន៍ ដែលមានជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ៕

ព័ត៌មានដែលជាប់ទាក់ទង