សមត្ថកិច្ចចុះឡោមព័ទ្ធក្រុមហ៊ុនបើកអនឡាញមួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់

រាជធានីភ្នំពេញ ÷ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ ព្រមទាំងមានការចូលរួមជាមួយកម្លាំងការិយាល័យអន្ដោប្រវេសន៍បានចុទៅឡោមព័ទ្ធផ្ទះល្វែងមួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ សុទ្ធសឹងតែជាជនបរទេសបញ្ជូនទៅកាន់ស្នងនគរបាលរាជធានីភ្នំពេញដើម្បីសួរនាំបន្ត។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២:៣០នាទីយរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 

តាមប្រភពព៍ត៌មានពីសមត្ថកិច្ចដែលចូលរួមប្រតិបត្តិការ ចុះបង្រ្កាបនៅទីតាំងបើកក្រុមហ៊ុនអនឡាញខាងលើនេះ បានបង្ហើបប្រាប់ឲ្យដឹងថា ដោយនៅក្នុងទីតាំងក្រុមហ៊ុនបើកអនឡាញមួយកន្លែងនេះ មានបុគ្គលិកបំរើការងារនៅក្នុងក្រុមហ៊ុនជាច្រើននាក់ មានទាំងជនជាតិចិន នឹងជនជាតិខ្មែរ ធ្វើការនៅក្នុងនោះ បន្ទាប់មកដោយមានបុគ្គលិកជាជនជាតិខ្មែរបានទៅ ដាក់ពាក្យលាឈប់ពីការងារ បែរជាថៅកែជាជនជាតិចិន មិនឲ្យឈប់ផ្ទុយទៅវិញបង្ខាំងមិនឲ្យបុគ្គលិកទាំងនោះចេញទៅខាងក្រៅទៀត ហើយក៏បានតេទៅសាច់ញាតិរបស់ជនរងគ្រោះ នៅឯតាមបណ្តាខេត្តផ្សេងៗគ្នា ដោយទាមទារប្រាក់ក្នុងម្នាក់ៗចំនួន២៥០០ដុល្លារ បើបុគ្គលិកជាជនជាតិខ្មែរសុំឈប់ពេលនោះដែរ សាច់ញាតិជនរងគ្រោះបានឡើងពីខេត្តមកដល់រាជធានីភ្នំពេញ ក៏បាននាំគ្នាទៅដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននរគបាលខណ្ឌឬស្សីកែវ សុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗផងដែរ បន្ទាប់ពីសមត្ថកិច្ទបានទួលពាក្យបណ្ដឹងហើយ ក៏ចាត់កម្លាំងសមត្ថកិច្ចនរគបាលខណ្ឌសហការ ជាមួយនិងខាងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយការិយាល័យជនអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជថានីភ្នំពេញ ចុះឡោមព័ទ្ធទីតាំងក្រុមហ៊ុនខាងលើភ្លាមៗ បន្ទាប់មកក៏ធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ និងដកហូតបានវត្ថុតាងបានមួយចំនួន រួចបញ្ជូនទៅកាន់ស្នងនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនាំនិងចាត់ការតាមនិតិវិធី៕

ព័ត៌មានដែលជាប់ទាក់ទង