សម្តេចតេជោ៖កម្ពុជានឹងឈានទៅរកការពឹងពាក់ លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូប ដែលថៃចាប់ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ.

(ភ្នំពេញ)​៖ តាមរយៈសំណេរនៅព្រឹកម៉ោង៤ទាប ភ្លឺ ថ្ងៃទី៤ ខែសីហា​ ឆ្នាំ២០២៥​ នេះ​ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថា «នៅទីបញ្ជាការមួយទៀតមាន នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមការងារកំពុង បំពេញការងារយ៉ាងសកម្មដែលយើងនឹងឈាន ទៅរក ការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយ ដល់ទាហានកម្ពុជា១៨រូបដែលថៃ ចាប់ក្រោយបទ ឈប់បាញ់ និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ»៕

ខាងក្រោមគឺជាខ្លឹមសារសំណេរទាំងស្រុងរបស់សម្តេច👇

បងប្អូនលង់លក់អស់ទៅហើយនៅឡើយតែខ្ញុំនិងសហការីមួយចំនួននៅជាមួយខ្ញុំនៅមុខប្រព័ន្ធវីដេអូដែលមានសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ម៉ៅ សុផាន់ ក្រោយពេលឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីត្រៀមចេញទៅប្រជុំនៅម៉ាឡេសុីព្រឹកស្អែក។

ដោយឡែកនៅទីបញ្ជាការមួយទៀត

មាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង

ក្រុមការងារកំពុងបំពេញការងារយ៉ាង

សកម្មដែលយើងនឹងឈានទៅរកការ

ពឹងពាក់លើកាកបាទក្រហមអន្តរជាតិ

ដើម្បីជួយដល់ទាហានកម្ពុជា១៨រូប

ដែលថៃចាប់ក្រោយបទឈប់បាញ់និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ។

យប់នេះខ្ញុំនិងភរិយា ក៏បានទាក់ទងទៅ

បណ្តាមេបញ្ជាការនៅជួរមុខមួយចំនួន

ផងដែរ ដែលពួកគាត់កំពុងគោរពយ៉ាង

ម៉ឺងម៉ាត់នៃបទឈប់បាញ់និងប្រុង

ប្រយ័ត្នខ្ពស់សម្រាប់ករណីមានការ

រំលោភលើបទឈប់បាញ់ពីភាគីម្ខាង

ទៀត។

ថ្ងៃមុន Starbucksស្ករ១០០ %ថ្ងៃនេះ Starbucksស្ករ ៣០ % និងឈានទៅសម្រេចគោលដៅ Starbucks ស្ករ០% ដេីម្បីបង្ការជំងឺទឹកនោមផ្អែម។

 

ផ្សាយ​:ថ្ងៃទី​៤ ខែ​សីហា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង