សម្ដេចតេជោ ហ៊ុន​ សែន​ សម្រេចឱ្យបណ្ដេញ អ្នកនាង ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និង​ ស្នេីទៅ​រដ្ឋ​មន្រ្ដី​ក្រសួង​មហាផ្ទៃ​ បញ្ចប់មុខតំណែងពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់តែម្ដង​ ។

(ភ្នំពេញ)​:នៅព្រឹក​ថ្ងៃទី៣​ ខែសីហា​ ឆ្នាំ២០២៥​ នេះ​សម្តេចអគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​ ​សែន​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បានធ្វេីការបង្ហោះសារលេីបណ្តាញ​ទំនាក់ទំនង​សង្គមផ្លូវការរបស់សម្តេចដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:

យើ ងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។

ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាមFacebook ដែលមានចរិតមិនសមស្រប។

ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោលនៅអត្ថបទ២កាលពីប៉ុន្មានថ្ងៃមុន។

ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី។

ខ្ញុំបានប្រាប់ទៅឯ.ឧ គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅឯ.ឧ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រនិងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់។

 

ផ្សាយ​:ថ្ងៃទី​៣ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង