ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធា អាស៊ាន ៧ប្រទេស ដឹកនាំដោយអនុពន្ធ យោធាម៉ាឡេស៊ីប្រចាំកម្ពុជា នឹងអញ្ជើញ ចុះទៅពិនិត្យការអនុវត្តបទឈប់បាញ់នៅ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

(ភ្នំពេញ)​: ក្រសួងការពារជាតិបានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធ យោធាអាស៊ាន (ASEAN Interm Observers Team) ដែល មាន ៧ ប្រទេសដឹកនាំដោយអនុពន្ធយោធាម៉ាឡេស៊ីប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ នឹង អញ្ជើញចុះទៅពិនិត្យការអនុវត្តបទឈប់បាញ់នៅខេត្ត ឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃ ការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។

អនុ ពន្ធយោធានប្រទេសចំនួន៦ ទៀតរួមមាន៖ ១. ប្រទេសឥណ្ឌូនេស៊ី ២. ប្រទេសឡាវ ៣. ប្រទេសមីយ៉ាន់ម៉ា ៤. ប្រទេសហ្វីលីពីន ៥. ប្រទេសសិង្ហបុរី ៦. ប្រទេសវៀតណាម។

The Ministry of National Defense of Cambodia announced that the ASEAN Interim Observers Team, comprising 7 countries and led by the Malaysian Defense Attaché to the Kingdom of Cambodia, on 3 August 2025, will conduct an on-site inspection of the ceasefire implementation in Oddar Meanchey and Preah Vihear provinces, the areas affected by the recent armed clashes between the Cambodian and Thai armed forces. The other six participating defense attachés are from: Indonesia, Lao PDR, Myanmar, Philippines, Singapore, Vietnam.

 

ផ្សាយ:ថ្ងៃទី​៣ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)​

ព័ត៌មានដែលជាប់ទាក់ទង