ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះពិនិត្យ​សាលា​រឿន​ក្នុងស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ..

(ខេត្តព្រះសីហនុ)​: នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះពិនិត្យ សាលាមត្តេយ្យសិក្សាធនធាន ហ៊ុន សែន ព្រៃនប់ និង សាលាបឋមសិក្សាតេជោ ហ៊ុន សែន បឹងតាព្រហ្ម​ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ​ ដោយមានការអញ្ជេីញចូលរួមពីពីសំណាក់មន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្ត​ ប្រធានមន្ទីរ​ នាយកសាលា និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រេីនកុះករ។

ក្នុងដំណេីរចុះត្រួតពិនិត្យ​សាលា​ ការសិក្សារបស់សិស្សានុសិស្ស​ ក្នុងស្រុកព្រៃនប់​ ឯកឧត្តម​ អភិបាលខេត្ត​ និង​ ឯកឧត្តមសុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ក៏សំណេះសំណាល​ ជាមួយលោកគ្រូអ្នកគ្រូ ព្រមទាំងធ្វេីការផ្តាំផ្ញេីអោយប្អូនដែលជាទំពាំងស្នងឫស្សី​ ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា​ អោយពិតប្រាកដ ដេីម្បីជាសរសរទ្រូងក្នុងការជួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែរីកចំរេីនលេីឆាកអន្តរជាតិ នៅថ្ងៃអនាគត។

ជាមួយគ្នា​នោះ​ ឯកឧត្តម​ អភិបាលខេត្ត​ និង​ ឯកឧត្តមសុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ នាំយកនូវការប្រគល់-ទទួលម៉ាស៊ីន LCD Projector ចំនួន ១២គ្រឿង ជូនវិទ្យាល័យ ហ៊ុន សែន​ វាលរិញផងដែរ។

 

ផ្សាយ​:ថ្ងៃទី​២ ខែសីហា​ ឆ្នាំ២០២៥​

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ និងជាប្រធាន​ប្រចាំ​ខេត្ត​ព្រះសីហនុ​

សៅ​ ​វាសនា​(Harry​VS)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង