ស្ងាត់តែពេលថ្ងៃបើកដៃអោយពេលយប់ ដឹកយ៉ាងគគ្រឹកគគ្រេង ស្ថានីយថ្លឹងរថយន្ត ស្រុកសង្កែ ខេត្តបាត់ដំបង តាមបណ្ដោយផ្លូវជាតិលេខ ៥ នៅចំណុចគីឡូលេខ២៧១ កំពុងតែ ឃុបឃិតគ្នាជាប្រព័ន្ធ ទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ និងមហាជន គ្រប់ទិសទី
អ្នកបើកបររថយន្តដឹកទំនិញ និង ថ្ម ខ្សាច់ ឆ្លងកាត់ជញ្ជីងយ៉ាងរលូនដោយមិនរំខានដល់លោកប្រធាននិងអនុប្រធានជញ្ជីងថ្លឹងរថយន្តស្រុកសង្កែ នោះទេជាក់ស្ដែងដូចក្នុងរូបភាពដែលអង្គភាពសារព័ត៍មានយើងប្រមាញ់បានបើបណ្ដែតបណ្ដោយបែបនេះមិនខូចអស់ហើយផ្លូវ
ផ្សាយចេញពីរាជធានីភ្នំពេញថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥
ខេត្តបាត់ដំបង ៖ លោកប្រធាន. អនុប្រធាន ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកសង្កែ តាមបណ្តោយផ្លូវជាតិលេខ៥ ដែលជាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត និងត្រួតពិនិត្យ បច្ចេកទេស ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដើម្បីធានាសុវត្តិភាព ក្នុងការធ្វើដំណើរតាមផ្លូវសាធារណ: និងទប់ស្កាត់បទល្មើសផ្សេងៗ នៅពេលនេះកំពុងតែដេកលុងលក់ហើយមើលទៅទើបបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញដឹកទំនិញសំពីងសំពោងយ៉ាងអាណាធិបតេយ្យបែបនេះ។
ដោយឡែក តាមប្រភពដែលអង្គភាពយើងទទួលបានរថយន្តដែលឆ្លងកាត់ស្ថានីយ៍ជញ្ជីងស្រុកសង្កែ បានលើកឡើងថាលោក ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង កាលពីថ្មីៗកន្លងទៅ បានបណ្ដែតបណ្តោយអោយប្រធាន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកសង្កែ ចំណុចគីឡូ២៧១ បានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃ រថយន្តខ្នាតធំៗដឹកទំនិញ និង ថ្ម ខ្សាច់ ចូលថ្លឹងគ្រាន់តែបំពេញកិច្ចតែប៉ុណ្ណោះ យោងតាមល្បឿន រថយន្តដែលអង្គភាពសារព័ត៌មានយើងប្រម៉ាញ់បាន ដោយមិនខ្វល់ពីផ្លូវសាធារណ:រងនៅការខូចខាត ដោយសាររថយន្តដឹកទំនិញមួយចំនួនតូច មិនគោរពចរាចរណ៍ ណែនាំរបស់រដ្ឋមន្ត្រីក្រសួងនោះទេ
តាមប្រភពប្រជាពលរដ្ឋដែលជាឈ្មួញដឹកទំនិញបានខ្សឹបប្រាប់មកអង្គភាពសារព័ត៌មានASEAN DAILY យើងឲ្យដឹងថា មន្ត្រីជញ្ជីងនិងឈ្មួញដឹកទំនិញគ្រប់ប្រភេទឱ្យតែជាប្រភេទឡាន ធុនធំៗដឹកលើសទម្ងន់ស្តង់ដាដែលជញ្ជីងកំណត់ឲ្យគឺមានក្រុមឈ្មួញរត់ការជាមួយមន្ត្រីជញ្ជីងរួចជាស្រេចគ្រាន់តែចូលឆ្លងកាត់ជញ្ជីងមិនបាច់ថ្លឹងក៏បានឆ្លងកាត់ដោយរលូន
អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសំណាក់ ប្រធានជញ្ជីងនិងប្រធានមន្ទីរសាធារណការ ដឹកជញ្ជូន ខេត្តបាត់ដំបង បានទេ ដោយសារមិនមានលេខទូរស័ព្ទទំនាក់ទំនង
មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះអង្គភាពសារព័ត៌មានយើងបានសង្កេតឃើញថាមានរថយន្តដឹកទំនិញមួយចំនួនកំពុងប្រព្រឹត្តបទល្មើស ឃុបឃិតគ្នាជាប្រព័ន្ធ មិនខ្វល់ពីសុខភាពផ្លូវ សាធារណៈរងនៃការខូចខាត រថយន្តដឹកទំនិញហួសចំណុះនៃចរាចរណ៍ណែនាំរបស់ក្រសួង ក៏នៅតែដឹក គ្រាន់តែបង់ថ្លៃផាកពិន័យរួចហើយក៏ចេញទៅ ដោយន័យរួម ដឹកលើសក៏ត្រូវបង់លុយ ដឹកមិនលើសក៏ត្រូវបង់លុយ កត្តាទាំងនេះហើយទើបធ្វើអោយក្រុមឈ្មួញបានដៃ មិនខ្វល់ពីអ្វីដែលហៅថាច្បាប់។
ជាក់ស្ដែងដូចក្នុងរូបភាពដែលអង្គភាពសារព័ត៍មានASEAN DAILY យើងប្រមាញ់បាន
អង្គភាសារព័ត៌មានAEANDAILYយើង ខ្ញុំសង្ឃឹមថា លោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស គួរតែចាត់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យ ចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្រុកសង្កែ ខេត្តបាត់ដំបង តាមបណ្ដោយផ្លូវជាតិលេខ ៥ចំណុចគីឡូ២៧១ ដើម្បីធានាគុណភាពក្នុងការអនុវត្តន៏ច្បាប់និង ចរាចរណ៍ណែនាំរបស់ក្រសួងផងទាន។
ម្យ៉ាងទៀតរថយន្តដឹកទំនិញធំៗ ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។
អង្គភាពសារព័ត៌មានAEANDAILYយើងខ្ញុំសង្ឃឹមថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រាបជាព័ត៌មានបន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ និងចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ។
អង្គភាពសារព័ត៌មានASEANDAILYយើងស្នើសុំដល់ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា
គ្មានចេតនាញុះញង់ទៅលើស្ថាប័នពាក់ព័ន្ធមួយណាឡើយ។
ជាចុងក្រោយអង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មាន
ពេលនេះខ្ញុំបាទរួមទាំងក្រុមការងារក្នុងអង្គភាពសារព័ត៌មាន ASEAN DAILY សូមលំឱនកាយ គោរពអរគុណ និងសូមគោរពលា