បែកធ្លាយហើយ ឃើញច្បាស់និងភ្នែកទើបដឹងថាមិនធម្មតា ស្ងាត់ពេលថ្ងៃបើកដៃអោយពេលយប់ ដឹកយ៉ាងគគ្រឹកគគ្រេង ស្ថានីយថ្លឹងរថយន្ត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តាមបណ្ដោយផ្លូវជាតិលេខ ៥ នៅចំណុចគីឡូលេខ៦៩ កំពង់តែ ឃុបឃិតគ្នាជាប្រព័ន្ធ ទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ និងមហាជន គ្រប់ទិសទី អ្នកបើកបររថយន្តដឹកទំនិញឆ្លងកាត់ជញ្ជីងយ៉ាងរលូនដោយមិនរំខានដល់លោកប្រធាននិងអនុប្រធានជញ្ជីងថ្លឹងរថយន្តស្រុករលាប្អៀ នោះទេជាក់ស្ដែងដូចក្នុងរូបភាពដែលអង្គភាពសារព័ត៍មានយើងប្រមាញ់បានបើបណ្ដែតបណ្ដោយបែបនេះមិនខូចអស់ហើយផ្លូវ

ផ្សាយចេញពីរាជធានីភ្នំពេញថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២៥
ខេត្តកំពង់ឆ្នាំង ៖ លោកប្រធាន. អនុប្រធាន ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុករលាប្អៀ តាមបណ្តោយផ្លូវជាតិលេខ៥ ដែលជាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត និងត្រួតពិនិត្យ បច្ចេកទេស ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដើម្បីធានាសុវត្តិភាព ក្នុងការធ្វើដំណើរតាមផ្លូវសាធារណ: និងទប់ស្កាត់បទល្មើសផ្សេងៗ នៅពេលនេះកំពុងតែដេកលុងលក់ហើយមើលទៅទើបបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញដឹកទំនិញសំពីងសំពោងយ៉ាងអាណាធិបតេយ្យបែបនេះ។
ដោយឡែក តាមប្រភពដែលអង្គភាពយើងទទួលបានរថយន្តដែលឆ្លងកាត់ស្ថានីយ៍ជញ្ជីងស្រុករលាប្អៀ បានលើកឡើងថាលោក ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង កាលពីថ្មីៗកន្លងទៅ បានបណ្ដែតបណ្តោយអោយប្រធាន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុករលាប្អៀ ចំណុចគីឡូ៦៩ បានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃ រថយន្តខ្នាតធំៗដឹកទំនិញចូលថ្លឹងគ្រាន់តែបំពេញកិច្ចតែប៉ុណ្ណោះ យោងតាមល្បឿន រថយន្តដែលអង្គភាពសារព័ត៌មានយើងប្រម៉ាញ់បាន ដោយមិនខ្វល់ពីផ្លូវសាធារណ:រងនៅការខូចខាត ដោយសាររថយន្តដឹកទំនិញមួយចំនួនតូច មិនគោរពចរាចរណ៍ ណែនាំរបស់រដ្ឋមន្ត្រីក្រសួងនោះទេ
តាមប្រភពប្រជាពលរដ្ឋដែលជាឈ្មួញដឹកទំនិញបានខ្សឹបប្រាប់មកអង្គភាពសារព័ត៌មានASEAN DAILY យើងឲ្យដឹងថា មន្ត្រីជញ្ជីងនិងឈ្មួញដឹកទំនិញគ្រប់ប្រភេទឱ្យតែជាប្រភេទឡាន ធុនធំៗដឹកលើសទម្ងន់ស្តង់ដាដែលជញ្ជីងកំណត់ឲ្យគឺមានក្រុមឈ្មួញរត់ការជាមួយមន្ត្រីជញ្ជីងរួចជាស្រេចគ្រាន់តែចូលឆ្លងកាត់ជញ្ជីងមិនបាច់ថ្លឹងក៏បានឆ្លងកាត់ដោយរលូនព្រោះមុនពេលរថយន្តចូលថ្លឹងគឺផ្ដាច់កុងតាក់គីឡូជញ្ជីងរួចទៅហើយ
អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសំណាក់ ប្រធានជញ្ជីងនិងប្រធានមន្ទីរសាធារណការ ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំងបានទេ ដោយសារមិនមានលេខទូរស័ព្ទទំនាក់ទំនង
មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះអង្គភាពសារព័ត៌មានយើងបានសង្កេតឃើញថាមានរថយន្តដឹកទំនិញមួយចំនួនកំពុងប្រព្រឹត្តបទល្មើស ឃុបឃិតគ្នាជាប្រព័ន្ធ មិនខ្វល់ពីសុខភាពផ្លូវ សាធារណៈរងនៃការខូចខាត រថយន្តដឹកទំនិញហួសចំណុះនៃចរាចរណ៍ណែនាំរបស់ក្រសួង ក៏នៅតែដឹក គ្រាន់តែបង់ថ្លៃផាកពិន័យរួចហើយក៏ចេញទៅ ដោយន័យរួម ដឹកលើសក៏ត្រូវបង់លុយ ដឹកមិនលើសក៏ត្រូវបង់លុយ កត្តាទាំងនេះហើយទើបធ្វើអោយក្រុមឈ្មួញបានដៃ មិនខ្វល់ពីអ្វីដែលហៅថាច្បាប់។
ជាក់ស្ដែងដូចក្នុងរូបភាពដែលអង្គភាពសារព័ត៍មានASEAN DAILY យើងប្រមាញ់បាន
អង្គភាសារព័ត៌មានAEANDAILYយើង ខ្ញុំសង្ឃឹមថា លោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស គួរតែចាត់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យ ចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្រុករលាប្អៀរ តាមបណ្ដោយផ្លូវជាតិលេខ ៥ចំណុចគីឡូ៦៩ ដើម្បីធានាគុណភាពក្នុងការអនុវត្តន៏ច្បាប់និង ចរាចរណ៍ណែនាំរបស់ក្រសួងផងទាន។
ម្យ៉ាងទៀតរថយន្តដឹកទំនិញធំៗ ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។
អង្គភាពសារព័ត៌មានAEANDAILYយើងខ្ញុំសង្ឃឹមថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រាបជាព័ត៌មានបន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ និងចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ។
អង្គភាពសារព័ត៌មានASEANDAILYយើងស្នើសុំដល់ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា
គ្មានចេតនាញុះញង់ទៅលើស្ថាប័នពាក់ព័ន្ធមួយណាឡើយ។
ជាចុងក្រោយអង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មាន
ពេលនេះខ្ញុំបាទរួមទាំងក្រុមការងារក្នុងអង្គភាពសារព័ត៌មាន ASEAN DAILY សូមលំឱនកាយ គោរពអរគុណ និងសូមគោរពលា