ក្រសួងព័ត៌មាន និងកាកបាទក្រហមកម្ពុជា សហការគ្នារៀបចំសិក្ខាសាលាស្តីពី “ ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់ មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងកាកបាទក្រហមកម្ពុជា”
(ភ្នំពេញ)៖ ស្របតាមសភាពការណ៍នៃវិបត្តិ ដោយសារសង្គ្រាមលើសកលលោក បច្ចុប្បន្ន ដែលចាំបាច់ត្រូវលើកយកច្បាប់មនុស្សធម៌ អន្តរជាតិធ្វើជាមូលដ្ឋានក្នុងការអនុវត្តការងារ, កាកបាទក្រហមកម្ពុជា សហការជាមួយ ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី “ ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់ មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោក បច្ចុប្បន្ន និងកាកបាទក្រហមកម្ពុជា” ធ្វើឡើង នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នា សាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ម៉ែន នា រីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហម កម្ពុជា។
សិក្ខាសាលានេះធ្វើឡើងដើម្បីផ្សព្វផ្សាយនិង បង្កើនការយល់ដឹងពីការប្រើប្រាស់ ការការពារ បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដល់ អ្នកសារព័ត៌មានមកពីស្ថាប័ន អង្គភាព ប្រព័ន្ធ ផ្សព្វផ្សាយយ៉ាងច្រើនដើម្បីបានយល់ ច្បាស់ ពីចំណុចនានាទាំងឡាយដែលក្រុមការងារ កាកបាទក្រហមកម្ពុជា ធ្វើការពន្យល់បង្ហាញពី ចំណុចសំខាន់នៃច្បាប់មនុស្សធម៌អន្តរជាតិ ក្នុង បរិបទសង្គ្រាម ជាពិសេសគោលការណ៍គ្រឹះ ទាំង០៧ និងតួនាទីភារកិច្ចរបស់កាកបាទក្រហម កម្ពុជា៕
ផ្សាយ:ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)