ឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល បានចុះសួរសុខទុក្ខនិងអំណោយចែកជូនប្រជាពលរដ្ឋ ភៀសសឹកចំនួន ២១២គ្រួសារ នៅស្រុកពួក ខេត្តសៀមរាប។
(សៀមរាប)៖ កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល កម្ពុជា បានដឹកនាំសមាគមជំនួយជនជាតិចិនធៀនភីង សមាគមយុវជន៥៤ សមាគម ឡាយអិនក្លឹបនិង សមាគម អ្នកពិគ្រោះច្បាប់ និងសហការីបាននាំយកនូវ អំណោយរបស់សម្បុរសជនទៅចែកជូនប្រជាពលរដ្ឋ ដែលបានភៀសសឹក់ពីតំបន់ជម្លោះរវាងកម្ពុជា ថៃ ចំនួន២១២គ្រួសារ នៅមូលដ្ឋានឃុំត្រីញ័រ ឃុំរើស ស្រុក ពួក ខេត្តសៀមរាប ។
ក្នុងឱកាសនៃពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋភៀសសឹកមកពីតំបន់ខេត្តឧត្តមានជ័យ និងតំបន់ខេត្តព្រះវិហារ នេះឯកឧត្តមបណ្ឌិតបាន មានប្រសាសន៍ ទៅកាន់បងប្អូនប្រជាពលរដ្ឋថា: សូម បងប្អូនកុំមានការព្រួយបារម្ភចំពោះស្ថានការណ៍ដែល កើតឡើងនូវសង្គ្រាមជាមួយពួកចោរសៀមឈ្លានពានមក លើទឹកដីកម្ពុជាយើងនេះអី សូមបងប្អូនមានការទុកចិត្ត មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំដោយ សម្តេចបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសូមជឿជាក់លើសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានជួយរៀបចំចង្អុលបង្ហាញយុទ្ធសាស្ត្រដើម្បីបញ្ចប់សង្គ្រាមនេះបាន និងនាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជាក្នុងពេលឆាប់ៗនេះ។
ឯកឧត្តមបណ្ឌិតទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោក បានបន្ថែមទៀតថា សូមបងប្អូនមានការអត់ធ្មត់ក្នុង ការរស់នៅស្ថានការណ៍បែបនេះយើងដឹងថាបងប្អូនពិតជាចង់វិល
ត្រឡប់ទៅកាន់មូលដ្ឋានរបស់បងប្អូនវិញ តែដោយសភាពការណ៍ជួរមុខមិនទាន់មានភាពនឹងនរស្ថានការណ៍មិនទាន់ក្ដោបក្ដាប់បានទាំងស្រុង ដូច្នោះ សូមបងប្អូនបន្តការស្នាក់នៅទីនេះជាបណ្តោះអាសន្ន បន្តទៅទៀតរងចាំសភាពស្ងប់ស្ងាត់ រងចាំបទបញ្ជាពី ថ្នាក់ដឹកនាំថាស្ថានការណ៍ប្រែត្រឡប់មកដូចសភាព ហើយអាចអោយប្រជាពលរដ្ឋត្រឡប់ទៅលំនៅដ្ឋានវិញ បាន ។ នៅទីនេះសូមបងប្អូនកុំព្រួយពីការស្នាក់នៅ ហូបជុកអី ព្រោះអាជ្ញាធរមូលដ្ឋានមានការទទួលខុសត្រូវ ខ្ពស់ក្នុងការមើលចែចំពោះបងប្អូននិងទទួលការពារសុខ សុវត្ថិភាពជូនបងប្អូនមិនអោយមានការលំបាក់ឡើយ សម្បុរសជនយើងក្នុងនិងក្រៅប្រទេសច្រើនណាស់ដែល បានគាំពារនិងឧបត្ថម្ភគាំទ្រជូនបងប្អូនបន្តទៅទៀត។
នៅចុងបញ្ចប់ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ ថា យើងខ្ញុំជាថ្នាក់ដឹកនាំនិងសហការី នៃក្រុមការងារ ទាំងអស់ពិតជាសូមអរគុណយ៉ាងក្រៃលែង ជូនចំពោះ លោកស្រីអភិបាលរងស្រុក និងលោកអធិការស្រុក ពួក ដែលបានចូលរួមសហការណ៍ជាមួយយើងខ្ញុំក្នុង ជំនួបជួបជាមួយបងប្អូនភៀសសឹកទាំងអស់ក្នុងថ្ងៃនេះ និងសូមអរគុណដល់សម្ថកិច្ចមូលដ្ឋានបានការពារ សុខសុវត្ថិភាពជូនបងប្អូន សូមអគុណចំពោះសម្បូរស ជនក្នុងនិងក្រៅប្រទេសដែលបានចូលរួមជាសម្ភារៈ ស្បៀងអាហារនិងថវិការតាមរយៈសមាគម និង សូមជូនពរលោក លោកស្រី និងបងប្អូនភៀសសឹក ទាំងអស់ សូមជួបនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ បដិភានៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ពិសេស សូមជូនពរបងប្អូនភៀសសឹកទាំងអស់ឆាប់បាន វិលត្រឡប់ទៅមូលដ្ឋានរបស់បងប្អូនវិញ ៕
ផ្សាយ:ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)