សម្តេចតេជោ ហ៊ុន សែន៖ មានលទ្ធភាពជាច្រើន ដែលកងទ័ពថៃ អាចប្រើកម្លាំងយោធាវាយមកលើ កម្ពុជា នៅវេលាយប់នេះ, ខ្ញុំត្រូវប្រចាំការរួមបញ្ជា កង់ទ័ព ២៤ម៉ោងលើ២៤ម៉ោង..

(ភ្នំពេញ)​:នៅ​មុននេះ​បន្តិច​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បានធ្វេីការបង្ហោះសារលេីបណ្តាញសង្គមផ្លូវការរបស់សម្តេចដែលមានខ្លឹមសារទាំងស្រុងដូចតទៅ:

យោងតាមសេចក្តីប្រកាសរបស់អ្នកនាំ

ពាក្យក្រសួងការពារជាតិមុននេះបន្តិច

បានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធា

វាយមកលើកម្ពុជានៅវេលាយប់នេះ។

ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត។

ដូចនេះការប្រជុំព្រឹទ្ធសភាត្រូវប្រព្រឹត្ត

ទៅក្រោមអធិបតីភាពឯកឧត្តម

អ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា។

ម្យ៉ាងទៀត ខ្ញុំសូមការយោគយល់ជាមុនពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើតខ្ញុំ(៥សីហា២០២៥)ដែលខ្ញុំមិនអាចបើកមើលឬបើកមើលហើយតែមិនបានឆ្លើយតបព្រោះជាប់រវល់រឿងសង្រ្គាមនិងសន្តិភាពដែលជារឿងស្លាប់រស់របស់ជាតិ៕

 

ផ្សាយ​:ថ្ងៃទី​៣ ខែសីហា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង