ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេតអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធ៌មជូនដល់យោធិនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។
(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធ៌មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតជូនដល់លោក ព្រៀប ចំរើន ជាយោធិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តព្រះសីហនុ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ ទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធាន កាកបាទក្រហមកម្ពុជា ដោយសម្តេចមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ ជាពិសេសបងប្អូនយោធានៅសមរភូមិ មុខ រួមទាំងបងប្អូនអតីតយុទ្ធជន ទោះក្នុង ពេលវេលាណាក៏ដោយ។ ឯកឧត្តមអភិបាល ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមជួយយកចិត្តទុកដាក់ក្នុងការថែទាំ និងព្យាបាលអោយយបានដឹកដល់ដោយមិនគិតកម្រៃ។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានសួរនាំដល់សាច់ញាតិរបស់លោក ព្រៀប ចំរេីន ដែលជាយោធិនយើង កំពុងនៅមើលថែក្នុងមន្ទីរពេទ្យ ក្នុងគោលបំណងសម្របសម្រួលរកការងារជូនពួកគាត់នៅខេត្តព្រះសីហនុផងដែរ។
ផ្សាយ:ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)