ក្រុមការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ នៅតែបន្តការសម្រប់សម្រួលដល់បងប្អូនពលករ​ដែលត្រលប់ពីប្រទេសថៃ..

(ខេត្ត​បាត់ដំបង)​: ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ នៅតែបន្តរង់ចាំសម្របសម្រួលជូនដល់បងប្អូនប្រជាពលករដែលវិលត្រឡប់មកពីប្រទេសថៃដើម្បីដឹកជញ្ជូនទៅស្រុកកំណើតវិញ នៅច្រកអន្តរជាតិជាតិដូង ស្រុកកំរៀង ខេត្ត​ បាត់ដំបង​ គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ​។

យោងតាម​សេចក្តី​រាយការណ៍​របស់លោក​ សយ​ សុភាព​ អគ្គនាយក​អង្គភាព​សារព័ត៌មាន​ដេីមអំពិលដែលបានចុះទៅផ្តិតរូបភាពរបស់បងប្អូនពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិ ដែលហៅថាច្រកដូង គឺមានពលរកប្រមាណជា ៣០០០០មុឺន។

ការ​វិលត្រឡប់​មកស្រុកកំណេីតវិញរបស់បងប្អូនប្រជាពលរដ្ឋ គឺធ្វេីឡេីងតាមការ​អំពាវនាវ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ បន្ទាបពីមានបទឈប់បាញ់។

 

ផ្សាយ​:ថ្ងៃទី​៣ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ ​វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង