ភ្ញៀវទេសចរ​ ៣នាក់​ស្លា//ប់ និងអ្នកដំណើរជាច្រើននាក់ទៀតកំពុងបាត់ខ្លួន​ ក្រោយ«នាវាទេសចរណ៍​ KM III Barcelona» ផ្ទុកផ្ទុកភ្ញៀវរាប់រយនាក់ ឆាប់ឆេះនៅជិតកោះ Talise ខេត្ត Sulawesi ខាងជើងនៃប្រទេសឥណ្ឌូនេស៊ី។

(ឥណ្ឌូនេស៊ី)​៖ នាវាដឹកអ្នកទេសចរណ៍ដែលមានឈ្មោះថា KM III Barcelona សរុបប្រមាណ ២៨០ នាក់នៅរសៀលថ្ងៃអាទិត្យទី ២០ ខែ កក្កដា​ ឆ្នាំ​ ២០២៥​ នេះ​ បានផ្ទុះនឹងបង្កការឆាបឆេះនៅជិតកោះ Talise ខេត្ត Sulawesi ភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី។

ហេតុការណ៍ផ្ទុះ នេះបានធ្វើឲ្យអ្នកដំណើរជាច្រើនរយនាក់ក្នុងនាវាទេសចរណ៍នាំគ្នា សម្រុកពាក់អាវសង្គ្រោះបន្ទាន់នឹងលោតចុះពីលើនាវាដែល កំពុងតែឆាបឆេះយ៉ាងខ្លាំងក្លា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ XINHUA គិតត្រឹមល្ងាចថ្ងៃអាទិត្យ នេះអ្នកស្លា//ប់បានកើនដល់៣នាក់ និងអ្នកដំណើរជាច្រើននាក់ ទៀតកំពុងតែបាត់ខ្លួន នាវានេះត្រូវបានគេរាយការណ៍ថាបានដឹក មនុស្សចំនួន ២៨០នាក់ ហើយកំពុងធ្វើដំណើរពីកោះ Talaud ទៅកាន់ទីក្រុង Manado ធ្វើដំណើរបានបន្តិចក៏បានផ្ទុះឆាបឆេះ ជាខ្លាំង។

ជាការឆ្លើយតបទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិរបស់ ប្រទេសឥណ្ឌូនេស៊ី រួមជាមួយនឹងកងទ័ពជើងទឹក ឆ្នាំឆ្នេរសមុទ្រ និងអ្នកនេសាទក្នុងតំបន់ បានផ្តើមប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ ដើម្បីជម្លៀសអ្នកនៅលើនាវា និងជួយសង្គ្រោះអ្នកដែលនៅលើសមុទ្រ។ ភ្លាមៗអាជ្ញាធរពាក់ព័ន្ធកំពុងតែបន្តប្រតិបត្តិការស្វែងរក និង ជួយសង្គ្រោះ ហើយចំនួនអ្នកស្លាប់ និងបាត់ខ្លួនអាចនិងបន្តទៀត ឡើង។

 

ផ្សាយ​:ថ្ងៃទី​២១ ខែកក្កដា​ ឆ្នាំ២០២៥

ប្រភព​:បរទេស

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង