Solidarity March ព្រឹកនេះជាមួយសម្រែកជ័យឃោសន៍ បទ «ដែនដីខ្មែរ» បានអង្រួន បេះដូង ទឹកចិត្តរបស់ខ្មែរគ្រប់ប្រាណឱ្យមានសេចក្តីក្លាហានរួបរួម សាមគ្គីជាធ្លុងមួយក្រោមទង់ជាតិព្រះរាជាណាចក្រកម្ពុជា។
ខ្មែររួបរួមគ្នា… ខ្មែរខ្លាំង!!!
(ភ្នំពេញ): មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់ និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោម ស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំង ជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែន ដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ ព្រះរាជាណាចក្រកម្ពុជា តាមរយៈកាធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” ពីមុខ សាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈបានថ្លែងថា៖ «ការជួបជុំរបស់យើងនៅថ្ងៃនេះ មិន មានបំណងពង្រីកបញ្ហានោះទេ! កម្ពុជាមានភាពចាស់ទុំក្នុងការ ដោះស្រាយបញ្ហាដោយសន្តិវិធី និងលើកកម្ពស់មិត្តភាព ការរាប់ អាន និងការគោរពគ្នាទៅវិញទៅមករវាងជាតិសាសន៍ ដោយមិន ជំរុញឱ្យមានការរើសអើងជាតិសាសន៍នោះទេ»។
ការចូលរួមដ៏ច្រើនកុះកររបស់បងប្អូនពីគ្រប់មជ្ឈដ្ឋានប្រមាណ១៥មុឺននាក់ ពិតជាបានបង្ហាញយ៉ាងជាក់ច្បាស់នូវទឹកចិត្ត ស្នេហាជាតិ គាំទ្រដល់រារដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងយ៉ាងអង់អាចការពារជាតិ ការពារទឹកដី និង ការពារយ៉ាងប្តូរផ្តាច់នូវអធិបតេយ្យ និងបូរណភាពដែនដី ដោយ ប្រើប្រាស់យន្តការទាំងបីមុខព្រួញគឺ ច្បាប់ ការទូត និងយោធា។ ទោះបីក្រោមកម្តៅថ្ងៃក្តៅ និងត្រូវធ្វើដំណើរដោយថ្មើរជើង ពួក យើងនៅតែបន្តច្រៀងបទ «ដែនដីខ្មែរ» ឥតដាច់។ នេះហើយ! ស្មារតីស្នេហាជាតិដ៏ក្លៀវក្លារបស់ប្រជាជាតិកម្ពុជា។
ផ្សាយ:ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)