ស្វែងយល់ពីគោលបំណង និងព័ត៌មានលម្អិត អំពីកម្មវិធី «ការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញការរួមគ្នា ជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា».


(ភ្នំពេញ)​: ដើម្បីចូលរួមចំណែក ក្នុងខឿនការពារជាតិប្រជាជន តាមរយៈ ការបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ស្អែកនេះ ដោយចេញដំណើរពី សាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ លើស្មារតីដូចខាងក្រោម ៖
-បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់ របស់កម្ពុជា ផ្អែកលើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ កម្ពុជាមិនមានបំណង ចង់បានទឹកដីរបស់ប្រទេសណាមួយ សូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជា ក៏មិនឱ្យនររណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ។
-បង្ហាញការគាំទ្រវិធានការ របស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន។
-បង្ហាញការគាំទ្រ ក្នុងការសម្រេចចិត្ត របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារ ដើម្បីដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។
ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេង នៃការគាំទ្រ របស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ របស់យើងនាពេលនេះ៕

ផ្សាយ​:ថ្ងៃទី​១៧ ខែមិថុនា​ ឆ្នាំ២០២៥​

ប្រភព៖ ស.ស.យ.ក

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង