ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​ ​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​អញ្ជើញ​ចូលរួមសិក្ខាសាលា​ ស្តីពី «ការអនុវត្តគោលការណ៍លើកទឹកចិត្តក្រោម វិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុង ខេត្តព្រះសីហនុ»ក្រោម​អធិបតីភាព​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សា ហ៊ីប ទីប្រឹក្សា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ.​


(ក្រុងព្រះសីហនុ)​:ព្រឹក​ថ្ងៃទី​១១ ខែមិថុនា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ចូលរួមក្នុងសិក្ខាសាលា​ ស្តីពី «ការអនុវត្តគោលការណ៍លើកទឹកចិត្តក្រោម វិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុង ខេត្តព្រះសីហនុ» ក្រោម​អធិបតីភាព​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សា ហ៊ីប ទីប្រឹក្សា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ​ ក្នុងសិក្ខាសាលានេះដែរក៏មានការអញ្ជេីញចូលរួមសំណាក់ឯកឧត្តម​ លោកជំទាវ​ លោកឧកញ៉ា​ អភិបាលរងខេត្ត/ក្រុង​ លោក​នាយកទីចាត់ការផែនការវិនិយោគខេត្តព្រះសីហនុ​ ប្រធានមន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ លោក​-លោកស្រី​ តំណាងម្ចាស់អគារ និងម្ចាស់សហគ្រាសសរុបប្រមាណជា៣០០នាក់ សិក្ខាសាលា​នេះ ប្រារឰ​ធ្វេី​ឡេីង​នៅក្នុង​Ballroom សណ្ឋាគារ​សុខា​ ស្ថិត​នៅក្នុង​សង្កាត់៤ ក្រុងព្រះសីហនុ.

ជាកិច្ចចាប់ផ្តេីម ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​ឡេីងមានមតិស្វាគមន៍អង្គសិក្ខាកាមទាំងអស់ដែលបានចូលរួម ឯកឧត្តម​ អភិបាលខេត្តបានថ្លែងថា ក្រោមការដឹកដ៏ឆ្លាតវៃ និងបុិនប្រសព្វរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​ កម្ពុជា​ សម្តេចតែងតែគិតគូរ និងជំរុញការអភិវឌ្ឍន៍គ្រប់ខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា ដោយឡែកមានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះដែលទទួលបានការលេីកទឹកចិត្តជាពិសេសក្នុងការអភិវឌ្ឍន៍​ ដោយសារតែខេត្តនៅប៉ែកនិរតីមួយនេះមានសក្តានុពលជាច្រេីនដេីម្បីទាក់ទាញអ្នកវិនិយោគិនបរទេស.រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការពង្រីកវិសាលភាពក្នុងគោលបំណងចូលរួម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់សម្តេច ហ៊ុន ម៉ា ណែត ដែលផ្តោតលើវិស័យអាទិភាពចំនួន៥ ក្នុងនោះ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងឈានទៅបង្កើនល្បឿននៃ ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកអនុវត្តដោយ ជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា៕

ឯកឧត្តម​ អភិបាល​ខេត្ត​បានបន្តទៀតថា​ ខេត្តព្រះសីហនុមានផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ផ្លូវទឹកមានកំពង់ផែចំនួន៣ កំពង់ផែកែវផុស ស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយកំពង់ផែក្រុង ព្រះសីហនុ កំពង់អភិវឌ្ឍជាបីដំណាក់កាលឱ្យមានជំរៅទឹក រហូតដល់ ១៧,៥០ម៉ែត្រ នៅឆ្នាំ២០៣០ អាចនិយាយបានថា នាវាដែលធ្វើចរាចរណ៍នៅលើពីភពលោកអាចចូលចតបានគ្រប់ទំរង់ ហេីយផ្លូវអាកាសមានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ អាចចុះចតយន្តហោះ ប្រភេទ 4E ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក។

ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តធានាជូនអ្នកវិនិយោគ នូវការសម្របសម្រួលនីតិវិធី និងការផ្តល់សេវាសាធារណៈ ស្របតាមច្បាប់ ឱ្យបានឆាប់រហ័សប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ការលើកទឹកចិត្ត ការធានា និងការការពារ វិនិយោគ ដោយធានាសន្តិសុខ និងសុវត្ថិភាពជាចម្បង។

ក្នុងសិក្ខាសាលានេះក៏មានបទបង្ហាញរបស់វាគ្មិនពាក់ព័ន្ធនឹងសក្តានុពល និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រមទាំងផ្តល់ពេលវេលា សម្រាប់កម្មវិធីសំណួរ ចម្លើយ ដោយបានធ្វើការបកស្រាយយ៉ាង ក្បោះក្បាយជូនវិនិយោគិន សិក្ខាកាម​ និងធុរជនផងដែរ។

សូម​បញ្ជាក់​ផងដែរថា​ សិក្ខាសាលា ស្តីពី «ការអនុវត្តគោលការណ៍លើកទឹកចិត្តក្រោម វិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុង ខេត្តព្រះសីហនុ»ក្នុងគោលបំណង ដើម្បីពន្យល់ ខ្លឹមសារលម្អិតអំពីនីតិវិធី នៃការអនុវត្តគោលការណ៍ លើកទឹកចិត្ត ក្រោមវិសាលភាពកម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែច្បាស់ បន្ថែមទៀត ។

 

ផ្សាយ:ថ្ងៃទី​១១ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង