ឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទី ម័រឡេស្តេ បានផ្ញើសារលិខិតគោរពជូនសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដោយសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ដែលបានអញ្ជើញធ្វើទស្សនកិច្ច មកកាន់ទីម័រឡេ ស្តេ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ។

ប្រធានាធិបតីទីម័រឡេស្តេ បានបញ្ជាក់ក្នុង លិខិតថា ប្រទេស និងប្រជាជនទីម័រឡេស្តេ មានសេចក្តីសប្បាយរីករាយក្រៃលែង ដែល បានទទួលស្វាគមន៍ សម្តេចតេជោ ក្នុងដំណើរ ទស្សនកិច្ចមកកាន់ទីម័រឡេស្តេ។ ដំណើរ ទស្សនកិច្ចនេះ គឺជាការចាប់ផ្តើមនៃទំព័រថ្មី នៃការ ផ្លាស់ប្តូរទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ រវាងទីម័រឡេស្តេ និងព្រះរាជាណាចក្រកម្ពុជា។

 

ផ្សាយ:ថ្ងៃទី​១៥ ខែឧសភា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង