ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញចុះពនិត្យគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ដែលទើបបានសម្ភោធបេីកការដ្ឋាន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥កន្លងមក។

(ខេត្តកណ្ដាល)​: ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញចុះពនិត្យគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ដែលទើបបានសម្ភោធបេីកការដ្ឋាន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥កន្លងមក។

ពេលនេះក្រុមការងារសាងសង់គម្រោង បានតម្លេីងអណ្តូង

លូទឹកកខ្វក់ចំនួន២កន្លែង និងការងារតបណ្តាញទុយោទឹកកខ្វក់ប្រវែង៣២ម៉ែត្រ នៅលេីផ្លូវ២០៥។ ចំពោះផ្លូវ២០៥

នេះ នឹងបញ្ចប់ការងារបណ្តាញលូទឹកកខ្វក់ នៅចុងខែមិថុនា ឆ្នាំ២០២៥ ដេីម្បីត្រៀមចាក់បេតុងផងដែរ។

ចំណែកទីតាំងអាងប្រព្រឹត្តកម្មទឹកកខ្វក់ កំពុងចាក់បំពេញដី គិតមកដល់ពេលនេះ បាន៤,៩៨% នៃគម្រោងទាំងមូល។

 

ផ្សាយ:ថ្ងៃទី​១២ ខែឧសភា​ ឆ្នាំ២០២៥

ប្រភព​:រដ្ឋបាល​ខេត្ត​កណ្តាល

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង