រដ្ឋបាលខេត្តព្រះសីហនុ រៀបចំវគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី សៀវភៅណែនាំការអនុវត្តគោលនយោបាយ ” ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព “ក្រោមអធិបតីភាព លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ.
(ខេត្តព្រះសីហនុ): ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក សាមុត សុធារិទ្ធ បានអញ្ជេីញ ចូលរួមដឹកនាំវគ្គសិក្ខាសាលាផ្សព្វផ្សាយណែនាំការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” នៅសាលប្រជុំតូចរបស់មន្ទីរគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិ៣ សង្កាត់១ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រី និងអង្គភាព មន្ទីរចំណុះអោយរដ្ឋបាលខេត្តជាច្រេីន។
ឆ្លៀតក្នុងឨកាសនោះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា:រយៈពេល១ឆ្នាំ២០២៤កន្លងទៅនេះ ការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្រោមការដឹកនាំរបស់ គណៈបញ្ជាការឯកភាពរដ្ឋបា លខេត្តព្រះសីហនុ បានប្រមូលផ្តុំដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង សម្រេចបានលទ្ធផលដូចខាងក្រោម ៖
១-ការផ្សព្វផ្សាយផែនការ៖ ខ្លឹមសារនៃលក្ខណៈសម្បត្តិ ៧ចំណុច របស់ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ត្រូវបានធ្វើការផ្សព្វផ្សាយយ៉ាងសកម្មបំផុស បញ្ញាបដល់មន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការី និងប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឆ្នាំ២០២៤នេះសកម្មភាពផ្សព្វផ្សាយបានចំនួន១.៣៦៧លើក ប្រៀបធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ កើន ៨៦២លើកស្មើនឹង១៧១%(១.៣៦៧ លើក/៥០៥លើក) អ្នកចូលរួមស្តាប់ ៤៧.៧៣៧នាក់ ស្រី ២៤.៨០០នាក់។
២-ការរៀបចំវេទិកាសាធាណៈ៖ វេទិកាសាធារណៈត្រូវបានរៀបចំឡើង ដើម្បី ទទួលយកសំណូមពរ និងដោះស្រាយរាល់បញ្ហាប្រឈមទុកកង្វល់របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដោយអនុវត្តតាមវិធានការនានារយៈពេលមួយឆ្នាំ២០២៤ អាជ្ញាធរក្រុង-ស្រុកទាំង៥ ឃុំ-សង្កាត់ទាំង២៩ រៀបចំធ្វើវេទិកាសាធារណៈបាន ចំនួន ១៩៩លើក/២១លើក កើន១៧៨លើក ស្មើ៨៤៨% មាន ប្រជាពលរដ្ឋចូល រួមចំនួន៨.៧៥៧នាក់ ស្រី៤.០៣០នាក់ កើនឡើង៧.១៦១នាក់ ស្មើនឹង ៤៤៩% (៨.៧៥៧នាក់/១.៥៩៦នាក់)។
៣-ការកសាងចលនាប្រជាការពារ៖ ក្រោមការគ្រប់គ្រងដឹកនាំដោយផ្ទាល់ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារបានក្លាយជាកម្លាំងជំនួយក្នុងការរៀបចំស ណ្តាប់ធ្នាប់របៀបរៀបរយនៅតាមទីសាធារណៈ និង ពិធីបុណ្យផ្សេងៗ នៅក្នុងសហ គមន៍ រួមទាំងការផ្តល់ព័ត៌មានទាក់ទងទៅនិងបទល្មើសនានា ក៏ដូចជាការចូលរួម ល្បាតយាមកាមតាម “ភូមិ-ឃុំ-សង្កាត់” សំដៅរួមចំណែករក្សាសន្តិសុខ ស ណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសហគមន៍ ឆ្នាំ២០២៤នេះ ប្រជាការពារ តាម ក្រុង-ស្រុកមានចំនួន ១.១៣៨នាក់ / ១.០៤១នាក់ កើនឡើង៩៧នាក់ ស្មើនឹង៩% ចំនួនក្រុមប្រជាការពារកើនឡើង ៧ក្រុម ស្មើនឹង៧% (១០៣ក្រុម / ៩៦ក្រុម)មាន សកម្មភាព ១០៣ក្រុម។
៤-ការងារពង្រឹងប៉ុស្តិ៍នគរបាល(ឃុំ-សង្កាត់)៖ ការអនុវត្តតាមទម្រង់ទាំង៤ នៃការងារនគរបាល និងសហគមន៍ គួបផ្សំនឹងការគាំទ្រលើកកម្ពស់ដល់ការងារប៉ុស្តិ៍ នគរបាលរដ្ឋបាល បានធ្វើឱ្យនគរបាលប៉ុស្តិ៍ រដ្ឋបាលក្លាយជាដៃគូ ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរនៅតាមសហគមន៍ ដែលកត្តាទាំងនេះ បានក្លាយជាថាមពលជំរុញចលនា អនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” កាន់តែសកម្មថែមទៀត។
លោកអភិបាលរង ក៏បានបញ្ជាក់ផងដែរថា ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺសំដៅទៅលើ សហគមន៍ ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ល្អប្រសើរ រក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងអនាម័យ ប្រជាពលរដ្ឋទទួលបានការផ្តល់សេវានានាប្រកប ដោយគុណភាព តម្លាភាព និងរស់នៅប្រកប ដោយសុវត្ថិភាព ផាសុខភាព និង សុខដុមរមនា ក្នុងនោះដែរលក្ខណសម្បត្តិទាំង៧របស់ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជារួមមាន:
១.ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២.គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និង បទល្មើសគ្រប់ប្រភេទ
៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មាន អំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព
៦.មានអនាម័យ មានសោភ័ណ្ឌភាព និងមានបរិស្ថានល្អ
៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លង រាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។
ផ្សាយ:ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)