គណបក្សប្រជាជនកម្ពុជា សម្រេចឲ្យប្រើប្រាស់ Logo ថ្មី ដែលមានរូប សម្តេច ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន​ ម៉ាណែត សម្រាប់ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា និង​ការឃោសនាបោះឆ្នោត

(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានសម្រេចឲ្យប្រើប្រាស់ Logo ថ្មី ដែលមានរូបថ្នាក់ដឹកនាំចំនួន៣រូប គឺ ​មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន​ ម៉ាណែត សម្រាប់ការប្រារព្ធខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៤ និងការឃោសនាបោះឆ្នោតខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល ដែលបណ្តាញ ​​Fresh News ទទួលបាន។

ព័ត៌មានដែលជាប់ទាក់ទង