ធ្វើការតវ៉ា ទាមទារឱ្យមានការដោះស្រាយ ក្នុងករណីប្រធានផ្សារអូឬស្សីបានតម្លើងថ្លៃប៉ាតង់ លើសតម្លៃដើមរហូតដល់៥០ភាគរយ។

ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩និ៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតចំណុចមុខផ្សារអូឬស្សី សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីអាជីវករដែលសារព័ត៌មានយើងទទួលបាន បានឲ្យដឹងថា៖ គាត់ប្រកបអាជីវកម្មរកស៊ីក្នុងផ្សារអូឬស្សីនេះអស់រយៈពេល ២០ឆ្នាំមកហើយ តែពេលនេះប៉ាតង់របស់គាត់បានហួសកំណត់គាត់យកប៉ាតង់របស់គាត់មកបន្តអាជីវកម្មនៅកន្លែងទីស្នាក់ការស្រាប់តែខាងប្រធានផ្សារអូឬស្សីនិយាយថាប៉ាតង់ត្រូវឡើងថ្លៃ 50% ស្រាប់តែលឺដូច្នេះក៏មានការផ្ទុះការតវ៉ាយ៉ាងខ្លាំងក៏មានការផ្អេីលដល់ជីវកម្មនាំគ្នាចេញមកតវ៉ាគ្រប់គ្នា។

អាជីវករជាច្រើននៅផ្សារអូឬស្សីទាំងនោះ សំណូមពរដល់លោកប្រធានសាអូឬស្សីចំនួន០២ចំណុច៖

ចំណុចទី១៖ សុំលោកប្រធានផ្សារអូឬស្សីបញ្ចុះតម្លៃ 50% ក្នុងការបង់ប៉ាតង់អាជីវកម្ម។

ចំណុចទី២៖ សុំលោកប្រធានផ្សារអូឬស្សីបន្តចុះកុងត្រាដើម្បីបន្តប៉ាតង់អាជីវកម្មដូចដើម៕

ព័ត៌មានដែលជាប់ទាក់ទង