ឯកឧត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ អញ្ជេីញ ដឹកនាំក្រុមការងារ ចុះពិនិត្យទិដ្ឋភាពនាពេលរាត្រីនៅលេីវិថី Walk Street.
(ភ្នំពេញ): កាលពីរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈក្រុងភ្នំពេញ បានអញ្ជេីញដឹកនាំមន្រ្តីរាជការរបស់សាលារាជធានីភ្នំពេញ ចុះពិនិត្យមេីលទិដ្ឋភាព និងស្ថានភាពទូទៅ បន្ទាប់ពីមេឃរាំងភ្លៀង នៅលេីវីថី Walk Street មុខព្រះបរមរាជវាំង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ.
ទិដ្ឋភាពជារួមក្រោយពីមេឃឈប់បង្អោរភ្លៀង តាមដងវិថី Walk Street មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រេីនកុះករ បានអញ្ជេីញមកទស្សនាការដាក់តាំងពិពណ៌ទំនិញគ្រប់ប្រភេទនៅតាមស្តង់នីមួយៗដែលសាលារាជធានីភ្នំពេញបានរៀបចំ ក៏ដូចគ្នានិងការប្រគុំតន្រ្តី សៀករហ័សកម្ម និងសកម្មភាពបងប្អូនពូមីងធ្វេីលំហាត់ប្រាណផងដែរ.
ចាប់តាំងពីរដ្ឋបាលសាលារាជធានីភ្នំពេញ បានដាក់ដំណេីរការអោយមានវិថី Walk Street នៅចំកណ្តាលនៃរាជធានីភ្នំពេញនេះមកគឺគេសង្កេតឃេីញថា បានជួយ
សម្រួលដល់ការកក់ស្ទះចរាចរណ៍ពីមុន ប្តូរមកជាមានទិដ្ឋភាពដ៏ស្រស់បំព្រង ជាមួយនឹងការគាំទ្រពីប្រជាពលរដ្ឋក្នុងតំបន់អោយកាន់តែមានភាពរស់រវេីក និងទាក់ទាញ់.
ផ្សាយ:ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥
រូបថត:សាលារាជធានីភ្នំពេញ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)





