ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក​ សាមុត​ សុធារិទ្ធ​ អភិបាលរង​ខេត្ត​នៃគណ:អភិបាល​ខេត្ត​ព្រះសីហនុ​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មនិងការអនុវត្តកិច្ចសម្រួលពាណិជ្ជ កម្មនៃនីតិវិធីប្រតិបត្តិការបញ្ជាក់ដើមកំណើតទំនិញនៅកម្ពុជា”. 

(ខេត្តព្រះសីហនុ)៖ កាលពីព្រឹកថ្ងៃចន្ទ ទី២៨ ខែមសា ឆ្នាំ២០២៥ ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មនិងការអនុវត្តកិច្ច សម្រួលពាណិជ្ជកម្មនៃនីតិវិធីប្រតិបត្តិការបញ្ជាក់ដើមកំណើតទំនិញនៅកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី២៨ ដល់២៩ ខែមេសា ឆ្នាំ២០២៥ ក្រោមកិច្ចបានសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាល ពាណិជ្ជកម្មនិងស្រាវជ្រាវ និងនាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម ជាមួយ ដៃគូអភិវឌ្ឍន៍រួម មានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តមអភិបាលរងនៃគណៈអភិបាល ខេត្តព្រះសីហនុ ពីមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ជាពិសេសបណ្តាក្រុម ហ៊ុននៅតំបន់សេដ្ឋពិសេសនៅខេត្តព្រះសីហនុចំនួន ១០០នាក់។

 

ម្យ៉ាងទៀត វគ្គបណ្តុះបណ្តាលនេះមាន-រៀបចំឡើងក្នុងគោលបំណង (១) ផ្តល់គសាងចំណេះដឹង និង ជំនាញវិធានដើមកំណើតទំនិញ និងនីតិវិធីប្រតិបត្តិការបញ្ជាក់ដើមកំណើតទំនិញនៅកម្ពុជា ក្នុងបរិបទនៃ ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច និងរៀបចំពង្រឹងសមត្ថភាពអ្នកចរចា ព្រមទាំងការប្រើប្រាស់ភាព អនុគ្រោះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយក្រុមហ៊ុននាំចេញ-នាំចូល និង (២) បង្កើតកិច្ចសន្ទនា សាធារណៈនិងឯកជនប្រកបដោយភាពស្ថាបនាស្តីពីវិធាននៃការចរចា និងការអនុវត្តវិធានដើមកំណើតទំ និញ។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ចំពោះការធ្វើបទ បង្ហាញ និងចូលរួមក្នុងការពិភាក្សាលើករណីសិក្សា ការសួរសំណួរឱ្យបានផុសផុល ការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីទទួលបាននូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ខាងលើនេះ។

 

បញ្ជាក់​:វគ្គ បណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មនិងការអនុវត្តកិច្ចសម្រួលពាណិជ្ជ កម្មនៃនីតិវិធីប្រតិបត្តិការបញ្ជាក់ដើមកំណើតទំនិញនៅកម្ពុជា” រៀបចំឡើង​រយះពេលពីរថ្ងៃចាប់ពីថ្ងៃទី២៨-២៩ មេសា​ ឆ្នាំ២០២៥.

 

ផ្សាយ​:ថ្ងៃទី​២៩ ខែមេសា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង