ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធីបិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៥.


ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៥ ដែលស្ថិតនៅទីលានកីឡដ្ឋានខេត្ត ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ វិស័យកីឡា ជាវិស័យមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុង គោលបំណងពង្រឹងកាយសម្បទា និងសុខភាពយុវជន យុវនារី ប្រជាពលរដ្ឋឲ្យមានសុខភាពល្អ ដើម្បីចាប់យកនូវចំណេះដឹងបែបវិទ្យាសាស្ត្រ និងមុខរបរផ្សេងៗ រួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិឲ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ និងមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ជារៀងរាល់ឆ្នាំមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល បានរៀបចំឲ្យមានការប្រកួតកីឡាជាច្រើនប្រភេទ ទាំងកីឡាសិស្ស និងកីឡាមហាជន ដើម្បីជ្រើសរើសក្រុមកីឡាល្អៗ កីឡាករ កីឡាការិនីឆ្នើម ត្រៀមចូលរួមប្រកួតនៅថ្នាក់ជាតិ។

ឯកឧត្តម ក៏បានកោតសរសើរ ចំពោះគណៈកម្មការរៀបចំការប្រកួត ដែលបានខិតខំដំណើការកម្មវិធីនេះ តាំងពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់ ប្រកបដោយជោគជ័យ និងសូមផ្តាំផ្ញើដល់ក្មួយៗ ប្អូនៗ កីឡាករ កីឡាការិនីទាំងអស់ត្រូវបន្តនាំគ្នាចូលរួម លេងកីឡាឱ្យបានច្រើន ដើម្បីសុខមាលភាព និងរួមចំណែកជម្រុញឱ្យ “ប្រជាពលរដ្ឋម្នាក់ លេងកីឡាឱ្យបានមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

លោក ចេង សំអ៊ុល ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា៖ ក្នុងការប្រកួតនេះមាន ៣១ក្រុម ស្មើនឹង៤៥២នាក់ ដែលជាក្រុមកីឡាមកពីបណ្តាក្លឹបនានា ក្នុងខេត្តកណ្តាល ប្រកួតនៅទីលានកីឡដ្ឋានខេត្ត។ ចំពោះកីឡាបាល់ទាត់ មាន១០ក្រុម ស្មើនឹង២០០នាក់ ផ្នែកកីឡាបាល់ទះមាន០៩ក្រុម បុរស០៤ក្រុម និងនារី០៥ក្រុម ស្មើនឹង១០៨នាក់ នារី៦០នាក់ ផ្នែកកីឡាបាល់បោះ មាន១២ក្រុម បុរស០៦ក្រុម និងនារី០៦ក្រុម ស្មើនឹង១៤៤នាក់ ស្រី៧២។

សូមបញ្ជាក់ថា៖លទ្ធផលការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៥ មានដូចជា៖
ផ្នែកកីឡាបាល់បោះ
-ផ្នែកនារីចំណាត់ថ្នាក់លេខ១ ក្រុមកីឡា សមាគមន៍កីឡា ខេត្តកណ្ដាល
-ផ្នែកនារីចំណាត់ថ្នាក់លេខ២ ក្រុមកីឡា វិទ្យាល័យ ហ៊ុន សែន តាខ្មៅ
-ផ្នែកនារីចំណាត់ថ្នាក់លេខ៣ ក្រុមកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត
-ផ្នែកបុរសចំណាត់ថ្នាក់លេខ១ ក្រុមកីឡា ដឹលីជែន -ផ្នែកបុរសចំណាត់ថ្នាក់លេខ២ ក្រុមកីឡា រ៉ុកគី
-ផ្នែកបុរសចំណាត់ថ្នាក់លេខ៣ ក្រុមកីឡា សេអ៊ូល

ផ្នែកកីឡាបាល់ទះ
-ផ្នែកនារីចំណាត់ថ្នាក់លេខ១ ក្រុមកីឡា រួមចិត្តតែមួយ (ក្រុងតាខ្មៅ)
-ផ្នែកនារីចំណាត់ថ្នាក់លេខ២ ក្រុមកីឡា វិទ្យាល័យព្រែកស្លែង (ស្រុកកណ្ដាលស្ទឹង)
-ផ្នែកនារីចំណាត់ថ្នាក់លេខ៣ ក្រុមកីឡា វិទ្យាល័យ ហ៊ុន សែនតាខ្មៅ (ក្រុងតាខ្មៅ)
-ផ្នែកបុរសចំណាត់ថ្នាក់លេខ១ ក្រុមកីឡា ស្នងការនគរបាលខេត្តកណ្ដាល
-ផ្នែកបុរសចំណាត់ថ្នាក់លេខ២ ក្រុមកីឡា វិទ្យាល័យ ហ៊ុន សែនតាខ្មៅ (ក្រុងតាខ្មៅ)
-ផ្នែកបុរសចំណាត់ថ្នាក់លេខ៣ ក្រុមកីឡា វិទ្យាល័យព្រែកស្លែង (ស្រុកកណ្ដាលស្ទឹង)

ផ្នែកកីឡាបាល់ទាត់បុរស
-ផ្នែកបុរសចំណាត់ថ្នាក់លេខ១ ក្រុមកីឡា ក្រុមបាល់ទាត់៩៩៩
-ផ្នែកបុរសចំណាត់ថ្នាក់លេខ២ ក្រុមកីឡា យុវជនវត្តសិរីបន្ទាយដែក
-ផ្នែកបុរសចំណាត់ថ្នាក់លេខ៣ ក្រុមកីឡា ព្រះនរាយណ៍FC

 

ផ្សាយ​:ថ្ងៃទី​២៩ ខែមេសា​ ឆ្នាំ២០២៥

ប្រភព​:រដ្ឋបាល​ខេត្ត​កណ្តាល

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​ ​VS)

 

ព័ត៌មានដែលជាប់ទាក់ទង