ក្រុមហ៊ុន​ផលឹតរថយន្ត BYD​ Co.,​LTD​ របស់ចិននឹងបេីកការផលឹតរថយន្តអគ្គីសនី​ ១មុឺនគ្រឿង នៅចុងឆ្នាំ២០២៥​នេះ​ ​លេីផ្ទៃដី​ ១២ហិកតា ក្នុងខេត្ត​ព្រះសីហនុ​ ខណ:ចំណងមិត្តភាពដែកថែប​កម្ពុជា-ចិន​ ​កាន់តែស្អិតរមូត.


(ខេត្ត​ព្រះសីហនុ)​: នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម​ ម៉ាង​ ស៊ី​ ណេត​ អភិបាល​ នៃគណ​អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ចូលរួម​ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី របស់ក្រុមហ៊ុន BYD CAMBODIA CO.,LTD. នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYD CAMBODIA នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYD CAMBODIA នាពេលនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគិន មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ។ ខ្ញុំសូមជូនពរឱ្យក្រុមហ៊ុន BYD CAMBODIA CO.,LTD. ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនឡើងពីអតិថិជន។ រោងចក្រនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្តព្រះសីហនុ និងខេត្តផ្សេងៗរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា រោងចក្រដំឡើងរថយន្ត BYD CAMBODIA នាពេលនេះ ដែលប្រទេសទាំងពីរបានខិតខំប្រឹងប្រែង ដើម្បីបង្កើតឡើងនូវរោងចក្រដំឡើងរថយន្ត BYD ជាលទ្ធផលសំខាន់ ជានិមិត្តរូប និងជាគម្រោងផលិតកម្មរថយន្តក្នុងការពន្លឿនវិស័យឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចរវាងចិន កម្ពុជាផងដែរ ក្រុមហ៊ុន BYD បាននាំយកបច្ចេកវិទ្យាទំនើប និងមានបទពិសោធន៍នៃឧស្សាហកម្មពាក់ព័ន្ធនានា និងការជួយបណ្តុះបណ្តាលកម្មករកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត។ នេះជាគម្រោងផលិតយានជំនិះស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចូលរួមកាត់បន្ថយឧស្ម័នកាបូន និងធ្វើឱ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាពខ្ពស់។ ចំពោះមូលហេតុដែលក្រុមហ៊ុន BYD ជ្រើសរើសកម្ពុជា បង្កើតរោងចក្រដំឡើងរថយន្តនាពេលនេះជាគំរូមិត្តភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពដែកថែបរយៈពេល ៧០ឆ្នាំមកហើយ អាចនិយាយបានថា ជាមិត្តភាពដែកថែបមិនអាចបំបែកបាន។ ចិន និងកម្ពុជា បានជម្រុញមិត្តភាពដែកថែប និងក៏សាងសហគមន៍ជោគវាសនារួមចិន កម្ពុជា ដោយពន្លឿនច្រករបៀងឧស្សាហកម្មរវាងភាគីទាំងពីរ ហើយការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYD នាពេលនេះ ស្របពេលដែល ឯកឧត្ដមប្រធានាធិបតីចិន អញ្ជើញមកបំពេញទស្សនៈកិច្ចជាផ្លូវការមកកាន់កម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសាកន្លងមកនេះ នាំមកនូវអ្នកវិនិយោគចិនមកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថាការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYDក្នុងប្រទេសកម្ពុជា ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន កម្ពុជា យ៉ាងសំខាន់ខណ:

ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរកាន់តែមានការស្អិតរមូតពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តម​ ស៊ុន​ ចាន់ថុល នេះជាគម្រោងផលិតយានជំនិះថាមពលថ្មីរបស់កម្ពុជាស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជួយកាត់បន្ថយការបំភាយកាបូន ជំរុញអភិវឌ្ឍន៍បៃតង និងឈានទៅរកការអភិវឌ្ឍន៍ប្រកបដោយគុណភាព។ ការបើកការដ្ឋាននៃរោងចក្រ BYD គឺជាការអនុវត្តលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់លោកប្រធានាធិបតីចិន មកកាន់កម្ពុជា។ ប្រទេសចិននឹងលើកទេកចិត្តឱ្យក្រុមហ៊ុនចិន មកបណ្តាក់ទុននៅកម្ពុជា នាំចូលផលិតផលកសិកម្មគុណភាពខ្ពស់ និងអនុញ្ញាតឱ្យមិត្តភក្តិកម្ពុជាចែករំលែកឱកាសអភិវឌ្ឍន៍ប្រទេសចិន កាន់តែប្រសើរ។

ទន្ទឹមនឹងនេះឯកឧត្តម ក៏បានធ្វេីការផ្តាំផ្ញេីដល់ក្រុមហ៊ុន​BYD របស់ចិន​ជួយណែនាំដល់អ្នកវិនិយោគទុនដ៏ទៃៗទៀតអោយមកធ្វេីការបណ្តាក់ទុនក្នុងប្រទេសកម្ពុជាកាន់តែច្រេីនតាមដែរអាចធ្វេីទៅបាន.

សូម​បញ្ជាក់​ថាបេីយោងតាមរបាយការណ៍របស់លោកប្រធានទីផ្សារអាស៊ីប៉ាស៊ីហ្វិកបានអោយដឹងថា​ ក្រុមហ៊ុននឹងបេីកការដ្ឋានសាងសង់រថយន្តលេីផ្ទៃសរុប១២ហិកតា ហេីយ​រថយន្ត​ម៉ាក់​ BYD​ នឹងត្រូវបានតម្លេីងក្នុងចុងឆ្នាំនេះ

 

ផ្សាយ​:ថ្ងៃទី​២៨ ខែមេសា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង