នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធស្នាក់ការ និងប្រកាសតែងតាំងសមាសភាពរចនាសម្ព័ន្ធដឹកនាំ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តស្ទឹងត្រែង ដោយមានវត្តមានថ្នាក់ដឹកនាំតំណាងអភិបាលរងខេត្ត ជាអុីមាំងក្រុងស្ទឹងត្រែង លោក មាំ ខ្វើម៉ាត់ និងអនុប្រធានតំណាងមន្ទីរព័ត៌មាន លោកចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋ និងយុវជន នៅក្នុងសង្កាត់ស្រះឬស្សី ខេត្តស្ទឹងត្រែង ប្រមាណ ២៥០នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តស្ទឹងត្រែង។