ទោះពេលវេលាបានកន្លងហួស រយៈពេល៤៧ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញ ដល់រឿងរ៉ាវដែលបានជួបប្រទះ កាលពីថ្ងៃ២០មិថុនា១៩៧៧ទឹក ភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិន ដាច់។ពិតជាខ្លោចផ្សានិងឈឺ ចាប់រកពាក្យនិយាយមិនបាន។

យើងមានតែជីវិតប៉ុណ្ណោះធ្វើជា
ដើមទុនដើម្បីរំដោះជាតិនិង
ប្រជាជនចេញពីរបបប្រល័យ
ពូជសាសន៍ប៉ុល ពត។
ប្រសិនខ្ញុំស្លាប់នាពេលនោះតើ
នឹងមានអ្វីកើតឡើងនាពេល៤៥
ឆ្នាំកន្លងមកនេះ?។
យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។
យកជីវិតទៅប្តូរយកសន្តិភាពជូន
ប្រជាជនតាមរយៈនយោបាយ
ឈ្នះ ឈ្នះ។
យកអំណាចទៅប្តូរជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការ
ដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។
ចូលចងចាំថាគ្មានជោគជ័យឬ
លទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ៕