លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ​ និងលោក ឡេង ទ្រុងហូ អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តអានហ្សាង បានដឹកនាំកិច្ចប្រជុំ និង ចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការរុករក ការជីកគាស់ ការធ្វើ មាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលពលីកាលពីសម័យ សង្គ្រាមនៅកម្ពុជា សម្រាប់ ដំណាក់កាលXXV.

(ខេត្ត​ព្រះសីហនុ)​: នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ​តំណាងដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ម៉ាង​ស៊ីណេត​ អភិបាល​ខេត្ត និងលោក ឡេង ទ្រុងហូ អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តអានហ្សាង បានដឹកនាំកិច្ចប្រជុំ និង ចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការរុករក ការជីកគាស់ ការធ្វើ មាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលពលីកាលពីសម័យ សង្គ្រាមនៅកម្ពុជា សម្រាប់ ដំណាក់កាលXXV (រដូវប្រាំងឆ្នាំ២០២៥-២០២៦) រវាងខេត្ត ព្រះសីហនុ និងខេត្តអានហ្សាង​ កិច្ចប្រជុំធ្វេីឡេីងនៅក្នុងក្រុមប្រឹក្សាសាលាខេត្តជាន់ទី១ ស្ថិតនៅក្នុងសង្កាត់៣ ក្រុងព្រះសីហនុ​ដោយមានការចូលរួមពីសំណាក់​ មេបញ្ជាការ​សឹងរងខេត្តព្រះសីហនុ លោកនាយកទីចាត់ការទំនាក់ទំនងសាធារណ: និងទំនាក់ទំនងប្រតិបត្តិការអន្តរជាតិខេត្ត ស្នងការរង​ខត្តឯ​មេបញ្ជាការ​រងប៉េអុឹមខេត្ត តំណាង​អភិបាលរង​ក្រុង​-ស្រុក​ អគ្គរាជទូតវៀតណាម និងមន្ត្រីស្ថានទូតប្រចាំខេត្តព្រះសីហនុជាច្រេីនរូបទៀត.

លោក ឡេង ទ្រុងហូ អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តអានហ្សាងបានសម្តែងនូវក្តីរីករាយជាពុនពេកដែលបានមកធ្វេីទស្សន:កិច្ចជាផ្លូវរដ្ឋក្នុងខេត្តព្រះសីហនុ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ លោកមានប្រសាសន៍ទៀតថា ការពលីរបស់កងទ័ពវៀតណាមកាលពីសម័យសង្គ្រាមនៅកម្ពុជា សម្រាប់ ដំណាក់កាលXXV គឺជាសោតនាកម្មមួយដ៏ជូរចត់មិនអាចបំភ្លេចបានសំរាប់ក្រុមគ្រួសារកងទ័ព

វៀតណាម ធ្វេីអោយពួកគាត់ទ្រហូរយំទាំងយប់ទាំងថ្ងៃដែលត្រូវព្រាត់ប្រាសពីគ្រួសារ បងប្អូន​ និងញាតិមិត្ត​ ហេីយការមកទស្សន:កិច្ចនៅថ្ងៃនេះមិនមែនត្រឹមតែការចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការរុករក ការជីកគាស់ ការធ្វើ មាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលពលីកាលពីសម័យ សង្គ្រាមនៅកម្ពុជានោះថែមទាំងបានរឹតបណ្តឹងនូវចំណងមិត្តភាពរវាងខេត្តទាំងខេត្តព្រះសីហនុ ខេត្តអានហ្សា​ ជាពិសេសគឺចំណង់មិត្តភាពរបស់ប្រទេសទាំងពីរវៀតណាម-កម្ពុជា.

លោក​ សុខ​ ភា​ អភិបាលរង​ខេត្តព្រះសីហនុក៏មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះគណ:ប្រតិភូ​វៀតណាម​ដែលបានមកបំពេញបេសសកម្មជាផ្លូវរដ្ឋក្នុងខេត្តព្រះសីហនុ និងជូនពរដល់គណ:ប្រតិភូវៀតណាមទាំងអស់សូមជួបតែសុខសុវត្ថិភាព​ និងស្នាក់នៅប្រកបដោយសប្បាយរីករាយក្នុងខេត្តព្រះសីហនុ ហេីយរដ្ឋបាលខេត្តគាំទ្រ​ និងសហការទាំងស្រុងលេីការចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការរុករក ការជីកគាស់ ការធ្វើ មាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលពលីកាលពីសម័យ សង្គ្រាមនៅកម្ពុជា សម្រាប់ ដំណាក់កាលXXV​.

 

ផ្សាយ​:ថ្ងៃទី​៧ ខែតុលា​ ឆ្នាំ២០២៥​

ដោយ:សៅ​ វាសនា​(Harry​VS)​

 

 

 

 

ព័ត៌មានដែលជាប់ទាក់ទង